បើពិសាកាហ្វេច្រើន អាចមានផលប៉ះពាល់ចំពោះសុខភាពរាងកាយ ដូចជាគេងមិនលក់ បេះដូងលោតលឿនខុសប្រក្រតី ឬខ្លះកើតអាការញ័រដៃ ហើយធ្វើឱ្យអ្នកជំងឺបេះដូង និងអ្នកសម្ពាធឈាមខ្ពស់ មានអាការកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ គួរសាកល្បងជ្រើសពិសាកាហ្វេ ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព។
-ជ្រើសកាហ្វេដែលមានគុណភាពខ្ពស់ ៖
អ្នកខ្លះមិនដឹងថា ការដាំដុះកាហ្វេ ត្រូវបានប្រើថ្នាំសម្លាប់សត្វល្អិតយ៉ាងច្រើនឡើយ។ ដូច្នេះ គួរជ្រើសកាហ្វេគុណភាពខ្ពស់ ជាពិសេសប្រភេទកាហ្វេសរីរាង្គ អាចចៀសវាងបានពីសារធាតុសេសសល់ ពីថ្នាំសម្លាប់សត្វល្អិត ហើយទទួលបានក្លិន និងរសជាតិឈ្ងុយជាងផងដែរ។
-ជ្រើសឧបករណ៍ឆុងកាហ្វេគុណភាពខ្ពស់ ៖
ប្រសិនទឹកក្តៅពីការឆុងកាហ្វេ ហូរកាត់ឧបករណ៍ឆុងកាហ្វេ ដែលធ្វើពីប្លាស្ទិច អាចធ្វើឱ្យសារធាតុគីមីពីប្លាស្ទិច ហូរលាយចូលក្នុងកាហ្វេបាន។ សារធាតុគីមីប្រភេទនេះ ចូលក្នុងរាងកាយច្រើន បណ្តាលឱ្យប្រព័ន្ធអ័រម៉ូន ខុសប្រក្រតី។ ដូច្នេះ ប្រសិនជ្រើសម៉ាស៊ីនឆុងកាហ្វេ ប្រភេទ Espresso ដែលមានគុណភាពខ្ពស់ មានការទទួលស្គាល់ថា មាន សុវត្ថិភាព អាចជួយឱ្យអ្នកអស់កង្វល់ផងដែរ។
-ជ្រើសពិសាឱ្យត្រូវពេល ៖
គួរជ្រើសពេលពិសាអំឡុងពេលមុនម៉ោង ២ រសៀល។ ប្រសិនពិសាក្រោយម៉ោងនេះ អាចធ្វើឱ្យរាងកាយមានបញ្ហាគេងមិនលក់ គួរព្យាយាមជ្រើសកាហ្វេនេះ ដែលមានលក្ខណៈជា Espresso ដូចជា Americano Cappuccino ឬ Latte ជំនួសកាហ្វេធម្មតា ឬប្រភេទ 3-In-1 ព្រោះមានបរិមាណកាហ្វេអីុន និងស្ករតិច។
-ជ្រើសពិសាកាហ្វេ ព្រមទាំងទទួលទានអាហារល្អ ៖
ការពិសាកាហ្វេ ជាមួយអាហារដែលមានប្រូតេអីុន ខ្លាញ់ និងការបូអ៊ីដ្រាត ជួយឱ្យរាងកាយ បឺតស្រូបជាតិ កាហ្វេអ៊ីនយឺត និងតិចតួចបំផុ់ត។ ដូច្នេះ គួរពិសាកាហ្វេ ព្រមជាមួយស៊ុត ១គ្រាប់ នំដុត១ដុំ ឬស៊ាំងវិច ១ដុំ។
-ជ្រើសពិសាកាហ្វេមុនហាត់ប្រាណ ៖
ប្រសិនចង់ហាត់ប្រាណរំលាយខ្លាញ់ គួរពិសាកាហ្វេបន្តិចមុននឹងហាត់ អាចជួយដុតបំផ្លាញខ្លាញ់បានលឿន ហើយ ជួយបង្កើនអត្រាការដុតបំផ្លាញថាមពលក្នុងរាងកាយ ឱ្យកាន់តែអ្វីផងដែរ។
-ជ្រើសពិសាកាហ្វេមិនដាក់ស្ករ ក្រែម ៖
ប្រសិនអ្នកញៀនកាហ្វេខ្លាំង អាចពិសាកាហ្វេខ្មៅមិនដាក់ស្ករ ក្រែម ឬទឹកដោះគោ ឬអ្វីផ្សេងៗ ហើយពិសាក្នុង បរិមាណតិចៗ យឺតៗឱ្យមានអារម្មណ៍ស្រស់ស្រាយ ព្រោះមនុស្សភាគច្រើន មិនបានពិសាកាហ្វេ មានអាការស្ងាបងងុយគេង ឬអ្នកដែលញៀនកាហ្វេអីុន អាចមានអាការញ័រដៃ រសាប់រសល់ក្រៀមក្រំបាន។ ដូច្នេះ គួរពិសា ១ថ្ងៃ ១កែវដោយ ពិសាយឺតៗ កុំបង្ខំពេក ៕