Wednesday, January 22, 2025
Homeព័ត៌មានជាតិប្រពន្ធមិនបើកសំពត់ ប្តីលត់៣ដំបងប្ញស្សី

ប្រពន្ធមិនបើកសំពត់ ប្តីលត់៣ដំបងប្ញស្សី

នាងចែម ឡែម អាយុ៣០ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ បានយំរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់ ឪពុកឈ្មោះចែ ចែម អាយុ៦៥ឆ្នាំ ម្តាយឈ្មោះអ៊ុយ ឡាយ អាយុ៦១ឆ្នាំ និងមានប្តីឈ្មោះលឹម ឃាង អាយុបងនាង១ឆ្នាំ បង្កើតបានកូនស្រី២នាក់។ តាមពិត សម្ព័ន្ធស្នេហ៍រវាងនាងនិងប្តីនេះ មិនបានរៀបការធំដុំដូចគេទេ ដោយសារពួកនាងទុំមុនស្រគាល អង្ករក្លាយជាបាយ ស្រលាញ់គ្នាខុសប្រពៃណី ធ្វើឱ្យចាស់ទុំខឹងសម្បាមិនរវល់រៀបការឱ្យ លុះដល់នាងមានផ្ទៃពោះកូនទី១ ទើបចាស់ៗខ្លាចខុសខ្មោចមេបា ក៏សែនព្រេនបន្តិចបន្តួច បង្គ្រប់កិច្ចឱ្យទៅ។ នាងសារភាពថា ខ្លួននាងឆោតល្ងង់ណាស់ ដោយលង់ជឿសម្តីប្រុស ហេតុតែខ្លួនជាក្រមុំព្រហ្មចារី លុះដល់លោកលឹម ឃាង មកលួងលោមដោយភាសាពីរោះផ្អែមល្ហែម ថែមទាំងដៃដល់បបោសអង្អែលយ៉ាងប៉ិនប្រសប់ផងនោះ ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ ថ្លោះធ្លោយប្រគល់ខ្លួនប្រាណឱ្យប្រុសទៅ។ លុះបែកការដឹងដល់ចាស់ៗ ពួកគាត់មិនយល់ស្របឱ្យយកគ្នាទេ ដោយឪពុកម្តាយនាងស្គាល់ចរិតសង្សារថា ជាមនុស្សគ្មានកំណើត ប៉ុន្តែដោយសារនាងខូចខ្លួនទៅហើយ ក៏សុខចិត្តឱបបង្វេចរត់ឡើងផ្ទះប្រុស ធ្វើឱ្យចាស់ៗទាល់ច្រកក៏សែនព្រេនឱ្យទៅ។

នាងចែម ឡែម បន្តទាំងក្តុកក្តួលទៀតថា បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈ ទើបនាងដឹងថា ប្តីនេះជាមនុស្សអាត្មានិយម គេមិនស្រលាញ់នាងស្មោះទេ គឺមុនដំបូង គេបោកយកព្រហ្មចារីនាង បម្រុងដោះដៃ ប៉ុន្តែដោយសារនាងមកតាមដល់ផ្ទះ គេដោះខ្លួនមិនរួច ក៏យល់ព្រមយកនាងជាប្រពន្ធទៅ។ ប្តីនេះមិនធម្មតាទេ គេទុកនាងជាទាសីតណ្ហា ឱ្យតែតណ្ហាឡើងម្តងៗ គេចាប់នាងក្តិចខ្ញាំខាំត្របាក់បន្ធូរចំណង់ អត់ចេះថ្នាក់ថ្នមបីបមអ្វីទេ។ ក្រៅពីនេះ គេដើរតែផឹកស៊ី មិនដែលជួយការងារស្រែចម្ការឡើយ តម្រូវឱ្យនាងត្រូវបំពេញតួនាទីជាប្រុសផង ជាស្រីផង ដើម្បីបានកម្រៃចិញ្ចឹមកូន។ ពេលគេមកពីផឹកវិញ តែងបង្ខំនាងរួមរ័ក ក្នុង១យប់ យ៉ាងតិចក៏៣ដងដែរ ទើបគេដេកលក់ ហើយបើនាងរឹងទទឹង ច្បាស់ជាឈឺខ្លួនក្រោមទម្ងន់ដៃគេមិនខាន។

នាងចែម ឡែម បន្ថែមទាំងឈឺចាប់ទៀតថា យប់មួយ ប្តីមកពីផឹកវិញធុំក្លិនស្រាហួង បានមកញ៉េះញ៉ោះសុំនាងរួមភេទ ប៉ុន្តែដោយសារនាងទើបមកពីស៊ីឈ្នួលជួលព័ទ្ធគេអស់កម្លាំងពេក ក៏ទប់សារុងមិនឱ្យគេសើយបាន ស្រាប់តែប្តីនេះខឹងច្រឡោតតោតតូង ទាញបានដំបងប្ញស្សី មកវាយសំពងក្បាលនាងចំនួន៣ដំបង បែកក្បាលហូរឈាម ត្រូវចេញទៅមន្ទីរពេទ្យទាំងយប់ ដេរអស់ជាច្រើនថ្នេរ។ ក្រៅពីមានរបួសបែកក្បាលនេះ គឺខ្លួននាងទាំងមូល កន្លែងណាក៏មានស្នាមជាំ ឬរលាត់ដែរ ដោយសារប្តីក្តិចមួលខាំនៅពេលនាងមិនសហការ។ ឥឡូវប្តីនេះ ខ្លាចជាប់គុក អត់ហ៊ានចូលផ្ទះទេ ចំណែករូបនាងក៏រាងចាលមិនយកប្តីនេះវិញដែរ សុខចិត្តមេម៉ាយកូន២ ប្រសើរជាង។

ដោយឡែក លោកលឹម ឃាង អាយុ៣១ឆ្នាំ ជាប្តី ដែលកំពុងរត់គេចខ្លួនទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ៦ខែមកហើយនោះ បានឱ្យដឹងតាមទូរស័ព្ទថា លោកមិនវិលទៅរកនាងចែម ឡែម វិញទេ ដោយសារនាងជាស្រីអន់បំផុត គំនិតមិនកើត មើលងាយប្តីដូចសំរាម។ ប្រពន្ធនេះបានប្រើពាក្យសម្តីមិនសមរម្យជាមួយប្តី ធ្វើឱ្យលោកទប់កំហឹងមិនបានក៏ប្រើអំពើហិង្សាតែម្តង មិនមែនខឹងនាងមិនឱ្យរួមរ័កនោះទេ។ ទោះជានាងមិនឱ្យប្តីដេកជាមួយ ក៏លោកមិនដែលបង្ខំដែរ តែអ្វីៗមកពីនាងជេរដៀលត្មះលោកខ្លាំងពេក ទើបលោកប្រដៅធ្ងន់ដៃយ៉ាងនេះទៅ។

លោកចែ ចែម និងអ្នកស្រីអ៊ុយ ឡាយ ជាឪពុក ម្តាយខាងស្រីបានឱ្យដឹងស្របគ្នាថា ពួកគាត់មិនលូកដៃ ចូលក្នុងគ្រួសារកូនៗទេ ប៉ុន្តែកន្លងមក កូនប្រសាប្រុសនោះដូចជាហួសហេតុពេក។ គេតែងប្រើអំពើហិង្សាធ្វើបាបប្រពន្ធដូចសត្វធាតុ អ្នកភូមិណាក៏ដឹងដែរ ឥឡូវបើពួកគេសម្រេចចែកផ្លូវគ្នាដើរក៏ល្អដែរ តែសុំឱ្យកូនប្រសានោះមកផ្តិតមេដៃទៅ ឯរឿងសំពងប្រពន្ធ៣ដំបងប្ញស្សីនោះ ពួកគាត់មិនប្តឹងផ្តល់អីទេ។

លោកយិន យីន មេភូមិស្វាយ បានឱ្យដឹងថា បុរសយឹម ឃាង នោះ រូបលោកធ្លាប់ហៅមកអប់រំ ណែនាំច្រើនលើកច្រើនសាណាស់ទៅហើយ តែកែមិនឡើង។ មួយថ្ងៃៗ គេដើរតែផឹកស្រវឹង រករឿងប្រពន្ធ ហើយរឿងដែលប្រពន្ធថា ត្រូវប្តីសំពង៣ដំបង ព្រោះនាងមិនព្រមបើកសំពត់នោះ គឺជាការពិត។

លោកយីន ឯក សមាជិកភូមិ និងជាអ្នកសម្របសម្រួល បានឱ្យដឹងថា ភាគីខាងប្តី គឺជាអ្នកបង្ករឿងតែម្តង ព្រោះប្តីនោះមិនស្រលាញ់ប្រពន្ធទេ គ្រាន់តែការចង់សប្បាយ រួចគិតដោះដៃ តែដល់នាងឡែម តោងជាប់ ក៏យកធ្វើប្រពន្ធទៅ។ ឥឡូវប្តីនោះ មិនហ៊ានចូលខ្លួនមកដោះស្រាយទេ ទំនងជាខ្លាចប្រពន្ធប្តឹងរឿងសំពងបែកក្បាលនោះ ដែលអាជ្ញាធរមូលដ្ឋានធុញទ្រាន់ខ្លាំងណាស់ជាមួយគ្រួសារនេះ៕

នាងចែម ឡែម បង្ហាញរបួសត្រង់ក្បាលដែលត្រូវវាយ៣ប្ញស្សី
លោកលឹម ឃាង ដែលត្រូវជាស្វាមី

RELATED ARTICLES