ខេត្តកំពង់ចាម ៖ ក្មេងប្រុសឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីម្នាក់ រំលោភ- សេពសន្ថវៈ តែមិនបានសម្រេច ព្រោះមានអ្នក ប្រទះឃើញទាន់ ហើយក៏ត្រូវម្តាយឪពុកក្មេង- ស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ ឃាត់ខ្លួនទៅចាត់ការតាមច្បាប់បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ ប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ។
ក្មេងស្រីរងគ្រោះដែលត្រូវក្មេងប្រុសស្ទាវ ចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេចនោះ មានឈ្មោះផ.ល អាយុ៥ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកក្មេងប្រុសសង្ស័យ មានឈ្មោះផូ ឡៃ អាយុ១៥ឆ្នាំ ជាក្មេងកំព្រា ស្នាក់នៅជាមួយជីដូនឈ្មោះផូ តេង អាយុ ៥៤ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីស្ត្រីឈ្មោះស៊ីម សុផាន អាយុ ៣៥ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានរៀប- រាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពី វេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះផូ ឡៃ បានធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់រំលោភ សេពសន្ថវៈ នៅចំណុចលើខ្នងប្រឡាយចម្ងាយ ប្រមាណ១៥០ម៉ែត្រខាងជើងភូមិប្រមាត់ដី។ ប៉ុន្តែសកម្មភាពរបស់ជនសង្ស័យមិនបានសម្រេច នោះទេ ព្រោះតែមានអ្នកភូមិប្រទះឃើញទាន់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏រត់គេចខ្លួន បាត់ទៅ។
ក្រោយកើតហេតុ ស្ត្រីជាម្តាយរបស់ក្មេង- ស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ- បាលរដ្ឋបាលឃុំស្វាយទាប ដើម្បីឱ្យជួយអន្តរា គមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនក្មេងប្រុស សង្ស័យយកមកសាកសួរ។
លោកអនុសេនីយ៍ត្រីមាស ធារិទ្ធ នាយ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប បានបញ្ជាក់ ថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ សមត្ថ- កិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះស៊ីម សុផាន ដោយបានប្តឹងចោទប្រកាន់ថា កូនស្រី របស់គាត់ត្រូវជនសង្ស័យឈ្មោះផូ ឡៃ ដែល រស់នៅក្នុងភូមិជាមួយគ្នា ធ្វើសកម្មភាពចាប់- រំលោភសេពសន្ថវៈ តែមិនបានសម្រេចនោះទេ។
លោកនាយប៉ុស្តិ៍រូបនេះបន្តថា ក្រោយពី ទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៏ចុះចាប់ឃាត់ ខ្លួនក្មេងប្រុសសង្ស័យខាងលើ យកមកធ្វើការ សាកសួរភ្លាមៗ រួចបំពេញសំណុំឯកសារ បញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីចាត់ការតាមច្បាប់។ ចំណែកក្មេងស្រី- រងគ្រោះ ត្រូវបាននាំទៅឱ្យក្រុមគ្រូពេទ្យពិនិត្យ និងធ្វើកោសល្យវិច័យហើយ។
ជុំវិញករណីក្មេងប្រុសស្ទាវប៉ុនប៉ងរំលោភ សេពសន្ថវៈក្មេងស្រីខាងលើនេះ មានប្រភព ព័ត៌មានបានទម្លាយប្រាប់ថា តាមពិតមានសាក្សី ម្នាក់បានឃើញផ្ទាល់ភ្នែក ទើបសកម្មភាព របស់ក្មេងប្រុសសង្ស័យរូបនោះមិនបានសម្រេច។ ម៉្យាងដោយភាគីល្មើស និងភាគីរងគ្រោះ សុទ្ធ តែស្ថិតក្នុងវ័យជាអនីតិជនដូចគ្នា ហេតុនេះ ទើបសមត្ថកិច្ចមិនចង់ឱ្យព័ត៌មានផ្សព្វផ្សាយ ចេញទៅទូលំទូលាយឡើយ ព្រោះនាំឱ្យប៉ះពាល់ ដល់អនាគតក្មេងប្រុសស្រីទាំង២នាក់។
ទោះជាយ៉ាងណាក្តី សារព័ត៌មានសម្រេច ចិត្តធ្វើការផ្សព្វផ្សាយនេះ គឺដើម្បីជាមេរៀន សម្រាប់អាណាព្យាបាលទូទៅ ឱ្យមានការអប់រំ ប្រៀនប្រដៅកូនចៅរបស់ខ្លួន ពិសេសអាណា- ព្យាបាលដែលមានកូនស្រីតូចៗ គួរបង្កើនស្មារតី ប្រុងប្រយ័ត្ន មើលថែកូនតូចឱ្យបានជាប់លាប់ ចៀសវាងបណ្តែតបណ្តោយឱ្យក្មេងស្រីដើរលេង កន្លែងស្ងាត់ ឆ្ងាយពីភ្នែកច្រមុះតែម្នាក់ឯង នាំ ឱ្យកើតមាន បញ្ហាដូចករណីខាងលើ៕
ដោយ ៖ សុភ័ណ្ឌ