ភ្នំពេញៈ មន្រ្តីសិទ្ធិមនុស្ស៤រូប នៃសមាគមអាដហុក គឺលោកនី សុខា លោកយី សុខសាន លោក ណៃ វ៉ង់ដា លោកលឹម មុនិ និងលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាជាតិរៀបចំ ការបោះ ឆ្នោត ត្រូវតុលាការដោះ លែងឲ្យនៅក្រៅឃុំ កាលពីល្ងាចថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវ បានតុលាការឃុំខ្លួន តាំងពីខែឧសភា ឆ្នាំ២០១៦ មក ព្រោះតែជាប់ពាក់ព័ន្ធនឹងរឿង អាស្រូវរបស់ កញ្ញាស្រីមុំ។
មជ្ឈដ្ឋានមហាជន ជាពិសេសអង្គការសង្គមស៊ីវិល សមាគម សហគមន៍ ជាដើម បានសម្ដែងការអប អរសាទរ នៅពេលដែលដឹងថាមន្រ្តីទាំង៥រូប ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។
ក្នុងនោះដែរ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា លោកសប្បាយចិត្តណាស់ ដែល បានឃើញ លោកនី ចរិយា ជាសហការី ត្រូវបានដោះលែង។ ព្រោះជាបច្ចេកទេស គ.ជ.ប នៅតែ រក្សាតួនាទីលោក នី ចរិយា ជាអគ្គលេខាធិការរងដដែល ។ ដូច្នេះ ក្រោយការដោះលែងឲ្យនៅក្រៅ ឃុំ លោកនី ចរិយា នឹងអាចចូលធ្វើការវិញបានហើយ។
អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល លោកអេង ឆៃអ៊ាង ក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃនោះដែរថា” អរគុណអ្នកចាត់ចែងឲ្យដោះ លែងមន្ត្រីសិទ្ធិមនុស្ស ទាំងបួនរូប និងលោកនី ចរិយា ហើយសង្ឃឹមថា អ្នកទោសមនសិការដទៃ ទៀត នឹងទទួលបានសេរីភាពឆាប់ៗខាងមុខនេះ ៕
គួរបញ្ជាក់ដែរថា អ្នកទាំង៥ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនសាកសួរ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី នៅពីរថ្ងៃបន្ទាប់ ជុំវិញការចោទប្រកាន់របស់កញ្ញាខុម ចាន់តារ់ាទី ហៅស្រីមុំ ៕