Friday, March 29, 2024
Homeនយោបាយមន្រ្តីអាដហុក៤រូប និងលោកនី ចរិយា ត្រូវបានដោះលែង

មន្រ្តីអាដហុក៤រូប និងលោកនី ចរិយា ត្រូវបានដោះលែង

ភ្នំពេញៈ មន្រ្តីសិទ្ធិមនុស្ស៤រូប នៃសមាគមអាដហុក គឺលោកនី​ សុខា លោកយី​ សុខសាន លោក ណៃ វ៉ង់ដា លោកលឹម មុនិ និងលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាជាតិរៀបចំ ការបោះ ឆ្នោត ត្រូវតុលាការដោះ លែងឲ្យនៅក្រៅឃុំ កាលពីល្ងាចថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវ បានតុលាការឃុំខ្លួន តាំងពីខែឧសភា ឆ្នាំ២០១៦ មក ព្រោះតែជាប់ពាក់ព័ន្ធនឹងរឿង អាស្រូវរបស់ កញ្ញាស្រីមុំ។

មជ្ឈដ្ឋានមហាជន ជាពិសេសអង្គការសង្គមស៊ីវិល សមាគម សហគមន៍ ជាដើម បានសម្ដែងការអប អរសាទរ នៅពេលដែលដឹងថាមន្រ្តីទាំង៥រូប ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។
ក្នុងនោះដែរ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា លោកសប្បាយចិត្តណាស់ ដែល បានឃើញ លោកនី ចរិយា ជាសហការី ត្រូវបានដោះលែង។ ព្រោះជាបច្ចេកទេស គ.ជ.ប នៅតែ រក្សាតួនាទីលោក នី ចរិយា ជាអគ្គ​លេខាធិការរងដដែល ។ ដូច្នេះ ក្រោយការដោះលែងឲ្យនៅក្រៅ ឃុំ លោកនី ចរិយា នឹង​អាចចូល​ធ្វើការវិញបានហើយ។
អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល លោកអេង ឆៃអ៊ាង ក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃនោះដែរថា” អរគុណអ្នកចាត់ចែងឲ្យដោះ លែងមន្ត្រីសិទ្ធិមនុស្ស ទាំងបួនរូប និងលោកនី ចរិយា ហើយសង្ឃឹមថា អ្នកទោសមនសិការដទៃ ទៀត នឹងទទួលបានសេរីភាពឆាប់ៗខាងមុខនេះ ៕
គួរបញ្ជាក់ដែរថា អ្នក​ទាំង​៥ ត្រូវ​បាន​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​សាកសួរ ចាប់​ពី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០១៦ ហើយ​ឈាន​ដល់​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី នៅ​ពីរ​ថ្ងៃ​បន្ទាប់ ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​កញ្ញាខុម ចាន់តារ់ាទី ហៅស្រីមុំ ៕

RELATED ARTICLES