Tuesday, April 30, 2024
Homeកីឡាជាតិតើ​កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ បាន​ឫ​អត់​?​

តើ​កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ បាន​ឫ​អត់​?​

នៅថ្ងៃទី២១ កក្កដា ២០១៦ ខាងមុខនេះ តើក្រុមកម្ពុជា(U-16) អាចយកឈ្នះលើក្រុមវៀតណាម(U-16) បានឫអត់ ព្រោះប្រវត្តិប្រកួតកន្លងមក កម្ពុជាមិនដែលឈ្នះលើក្រុមវៀតណាមម្តងសោះ។ ទោះជាយ៉ាងណា ខាងកម្ពុជា បានប្តេជ្ញា ថានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ក្នុងជំនួបលើកនេះរបស់កម្ពុជា គឺជាឧបសគ្គមួយយ៉ាងធំ ដែលត្រូវប៉ះវៀតណាម ដែលជាក្រុមលេខ១ ក្នុងពូល A ហើយខាងកម្ពុជាយើងគឺលេខ២ ក្នុងពូលB។ ដូច្នេះវាជារឿងពិបាកមួយសម្រាប់ជ័យជម្នះមួយនេះ តែអ្វីដែលសំខាន់ គឺខាងកម្ពុជាក៏មិនឲ្យខាងវៀតណាម ឈ្នះដោយស្រួលដែរ គឺមកដល់វគ្គនេះ គឺខ្លាំងប៉ះខ្លាំង ព្រោះការ ប្រកួតជម្រុះក្នុងពូលកន្លងមក ខាងកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយក្នុងនោះចាញ់តែមួយប្រកួតទេ។

ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមបងប្អូនទាំងអស់ រង់ចាំទស្សនាទាំងអស់គ្នា រវាងការប្រកួតកម្ពុជា និងវៀតណាម នៅថ្ងៃ២១ ឲ្យបានច្រើន ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់ យុវជនអាយុក្រោម១៦ឆ្នាំ នៅពហុកីឡដ្ឋានជាតិ៕

ប្រវត្តិជួបគ្នា៣ប្រកួត ចុងក្រោយ៖

២០០៥  Cambodia ២-២ Vietnam

២០១១ Cambodia ១-៤ Vietnam

២០១៣ Cambodia ០-៦  Vietnam

U-16 កម្ពុជា
U-16 កម្ពុជា
U-16 វៀតណាម
U-16 វៀតណាម

ដោយ៖ មុន្នី

RELATED ARTICLES