នៅថ្ងៃទី២១ កក្កដា ២០១៦ ខាងមុខនេះ តើក្រុមកម្ពុជា(U-16) អាចយកឈ្នះលើក្រុមវៀតណាម(U-16) បានឫអត់ ព្រោះប្រវត្តិប្រកួតកន្លងមក កម្ពុជាមិនដែលឈ្នះលើក្រុមវៀតណាមម្តងសោះ។ ទោះជាយ៉ាងណា ខាងកម្ពុជា បានប្តេជ្ញា ថានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ក្នុងជំនួបលើកនេះរបស់កម្ពុជា គឺជាឧបសគ្គមួយយ៉ាងធំ ដែលត្រូវប៉ះវៀតណាម ដែលជាក្រុមលេខ១ ក្នុងពូល A ហើយខាងកម្ពុជាយើងគឺលេខ២ ក្នុងពូលB។ ដូច្នេះវាជារឿងពិបាកមួយសម្រាប់ជ័យជម្នះមួយនេះ តែអ្វីដែលសំខាន់ គឺខាងកម្ពុជាក៏មិនឲ្យខាងវៀតណាម ឈ្នះដោយស្រួលដែរ គឺមកដល់វគ្គនេះ គឺខ្លាំងប៉ះខ្លាំង ព្រោះការ ប្រកួតជម្រុះក្នុងពូលកន្លងមក ខាងកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយក្នុងនោះចាញ់តែមួយប្រកួតទេ។
ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមបងប្អូនទាំងអស់ រង់ចាំទស្សនាទាំងអស់គ្នា រវាងការប្រកួតកម្ពុជា និងវៀតណាម នៅថ្ងៃ២១ ឲ្យបានច្រើន ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់ យុវជនអាយុក្រោម១៦ឆ្នាំ នៅពហុកីឡដ្ឋានជាតិ៕
ប្រវត្តិជួបគ្នា៣ប្រកួត ចុងក្រោយ៖
២០០៥ Cambodia ២-២ Vietnam
២០១១ Cambodia ១-៤ Vietnam
២០១៣ Cambodia ០-៦ Vietnam
ដោយ៖ មុន្នី