Wednesday, January 22, 2025
Homeព័ត៌មានជាតិចោរឆក់កាបូបស្រ្តីអ្នកលក់ខោអាវ មានលុយតែជាង១មុឺនរៀល ធ្លាក់ពីលើម៉ូតូ

ចោរឆក់កាបូបស្រ្តីអ្នកលក់ខោអាវ មានលុយតែជាង១មុឺនរៀល ធ្លាក់ពីលើម៉ូតូ

​ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ ជាអ្នកលក់ខោអាវនៅផ្សារដេប៉ូ ព្រលឹមឡើងប្តីជិះម៉ូតូដឹក​រូប​គាត់និង​ខោអាវសំពីងសំពោងយកទៅលក់ ត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ សំណាងល្អរងរបួសស្រាល ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីទៀបភ្លឺ​ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៥ នៅចំណុចជិតស្តុប DN ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1BO-7354 ជិះគ្នា២នាក់ប្តី ចេញពីផ្ទះ​នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយមានដឹកបាវច្រកខោអាវសំពីងសំពោងគោលបំណងយកទៅលក់នៅផ្សារដេប៉ូ ​ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ៤គ្រឿង ក្នុងនោះមានម៉ូតូនិច ពណ៌ខ្មៅ និងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ចំណែក២គ្រឿងទៀត មិនចាំម៉ាកបានជិះទៅជិតគាត់ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់មិនបានសម្រេច ធ្វើឲ្យរូបគាត់ធ្លាក់ពីលើម៉ូតូរង​របួសស្រាលចំណែកជនសង្ស័យជិះគេចខ្លួនទៅបាត់អស់ រីឯបុរសជាប្តីក៏មិនបានដួលម៉ូតូរងរបួសដែរ​។

ស្រ្តីរងគ្រោះបានបន្តទៀតថា នៅក្នុងកាបូបដែលជនសង្ស័យឆក់មិនបានសម្រេចនោះមានប្រាក់តែជាងមួយម៉ឺនរៀល សុទ្ធតែជាលុយរាយទុកសម្រាប់អាប់ឲ្យភ្ញៀវតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ គាត់ប្រញាប់​ប្រញាល់​យកខោអាវ​ទៅ​លក់នៅផ្សារជាបន្តទៀត៕

RELATED ARTICLES