Wednesday, January 22, 2025
Homeព័ត៌មានជាតិធ្លាក់ដែកពីរថយន្ត ទៅជុងបុករថយន្តមួយគ្រឿងទៀតពីក្រោយ បែកកញ្ចក់ខ្ទេច

ធ្លាក់ដែកពីរថយន្ត ទៅជុងបុករថយន្តមួយគ្រឿងទៀតពីក្រោយ បែកកញ្ចក់ខ្ទេច

ភ្នំពេញ៖ រថយន្តទួសរឺសដឹកដែកចងពីលើមួយគ្រឿង ខណៈជាន់ហ្វ្រាំងបង្អង់ឈប់ ស្រាប់តែដាច់ខ្សែចំណង បណ្តាលឲ្យធ្លាក់ដែករអិលទៅជុងពីក្រោយរថយន្តមួយគ្រឿងទៀត ដែលបើកស្របគ្នា តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែបែកកញ្ចក់រថយន្ត។ ករណីនេះបង្ករភ្ញាក់ផ្អើលនៅមុខវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកបើករថយន្តសងខាងមិនបានប្រាប់ពីអត្តសញ្ញាណ។

ប្រភពបានប្រាប់ថា មុនកើតហេតុ ឃើញរថយន្តតាក់ស៊ីប្រភេទទួសរីស ពណ៌លឿង ពាក់ស្លាកភ្នំពេញ 2X-0261 ដឹកអ្នកដំណើរ ដោយមានចងដែកជ្រុងលើដំបូលរថយន្តផង ដោយបើកក្នុង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់ដោយសារផ្លូវស្ទះចរាចរណ៍រថយន្តខាងលើ ក៍ជាន់ហ្វ្រាំងបង្អង់ ស្រាប់តែដាច់ខ្សែចំណង បណ្តាលឲ្យរអិលទៅជុងរថយន្តមួយគ្រឿងទៀត ដែលបើកនៅនៅពីខាងមុខ ដែលបើកស្របគ្នា តែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែបែកកញ្ចក់រថយន្ត។ រថយន្តដែលរងការខូចខាតនោះ ម៉ាក MITSUBISHI ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2O-2121 ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងយករថយន្តទាំង២គ្រឿង មកដាក់ខាងដើម្បីកុំឲ្យស្ទះចរាចរណ៍ ហើយអោយភាគីសងខាងនិយាយគ្នាមួយជំហានសិន។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ ភាគីរថយន្តបង្កបានព្រមសងថ្លៃទៅខាងរថយន្តរងគ្រោះ ដោយបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES