Wednesday, January 22, 2025
Homeព័ត៌មានជាតិជម្លោះក្នុងគ្រួសារ ភាគីប្រពន្ធព្យាយាមរត់ចូលឡាន ផ្អើលសមត្ថកិច្ចដេញចាប់

ជម្លោះក្នុងគ្រួសារ ភាគីប្រពន្ធព្យាយាមរត់ចូលឡាន ផ្អើលសមត្ថកិច្ចដេញចាប់

ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់កើតជម្លោះក្នុងគ្រួសារ ដោយភាពរស់នៅមិនចុះសម្រុងគ្នា ចែកផ្លូវគ្នាម្តងហើយត្រូវគ្នាវិញ លុះដល់លើកទី២ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ កើតជម្លោះសារជាថ្មី ខាងស្រីព្យាយាមរត់ចូលឡាន ប៉ងសម្លាប់ខ្លួន ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចជួយដេញតាមចាប់ឃាត់ ខ្លាចក្រែងកើតគ្រោះថ្នាក់ ដែលហេតុការណ៍នេះកើតឡើងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្រពន្ធមានឈ្មោះ សុខ សម្បត្តិ អាយុ៤០ឆ្នាំ មានស្រុកកំណើត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកខាងប្តីមានឈ្មោះសុខ ចំរើន អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ ។

 

តាមការរៀបរាប់ពីភាគីខាងប្តីបានឲ្យដឹងថា ពួកគាត់បានយកគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង១០ឆ្នាំហើយ តែមិនមានកូនឡើយ សុំកូនគេយកមកចិញ្ចឹម ដោយសារការរស់នៅមិនចុះ សម្រុងគ្នា ទើបខាងស្រីជាប្រពន្ធរត់ចោលទៅបាត់ អស់រយៈពេល១ឆ្នាំ រស់នៅទីទៃពីគ្នា ទើបតែរយៈពេល១៥ថ្ងៃមុននេះ ភាគីខាងប្រពន្ធបានមកសុំរួមរស់មូលជុំគ្នាវិញ ដោយស្នាក់នៅ ផ្ទះជាមួយប្អូនស្រីខាងប្តី ក្នុងត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង លុះមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ស្រាប់តែផ្ទុះជម្លោះសារជាថ្មី ខាងស្រីខឹងរត់ចេញពីផ្ទះព្យាយាមរត់ចូលឡាន ប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ ទើបប្តឹងប៉ូលីសនាំគ្នាដេញចាប់ផ្អើលតាមផ្លូវ តាមរហូតដល់បុរីលឹម ឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ទើបតាមទាន់ ។

 

ចំណែកភាគីខាងប្រពន្ធវិញបានឲ្យដឹងថា ប្តីចេះតែធ្វើបានផ្លូវចិត្ត ក្រោយពីលែងលះគ្នាលើកទី១ ឈ្លោះហើយត្រូវគ្នាវិញ មុននឹងយកគ្នាជាប្តីប្រពន្ធជាលើកទី២ ប្តីសន្យាឈប់ធ្វើបាបផ្លូវចិត្ត តែផ្ទុយទៅវិញ ដើរបាត់ៗ លួចមានស្រីថ្មី ទើបខ្លួនតូចចិត្ត ត្បិតមិនចង់រស់ ស្លាប់ទៅប្រសើរជាង ។

ក្នុងចេតនារបស់ស្រ្តីខាងលើ ប៉ងរកតែរត់ចូលឡានសម្លាប់ខ្លួនបែបនេះ ទើបនគរបាល និយាយលួងលោមនាំយកទៅប៉ុស្តិ៍ត្រពាំងក្រសាំង និងប្រាប់ទៅសាច់ញាតិមកទទួលយកទៅស្រុកកំណើតវិញ ខ្លាចកើតមានគ្រោះថ្នាក់ផ្សេងៗ ទៅលើស្រ្តីរូបនេះ ៕

RELATED ARTICLES