Wednesday, January 22, 2025
Homeព័ត៌មានជាតិម៉ូតូរុឺម៉កបើកកៀររថយន្តកាមរី ម្ចាស់រថយន្តទារសំណង២០០ដុល្លារ

ម៉ូតូរុឺម៉កបើកកៀររថយន្តកាមរី ម្ចាស់រថយន្តទារសំណង២០០ដុល្លារ

ភ្នំពេញ : ម៉ូតូរឺុកម៉កពេលឈប់ស្តុប បានបើកកៀររថយន្ត Camry Hybrid ពណ៍ស្ករ ពាក់ស្លាក លេខភ្នំពេញ 2T-7920 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរបើកកោងមុខ ហើយបានធ្វើការសម្របសម្រួលរយៈពេល៣ម៉ោង កាលវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ ២០១៧ នៅចំណុចស្តុបបូកគោ តាមផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរសមានឈ្មោះ ហ៊ួត ទន់ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅ៨E1Z តាមផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា បានប្រាប់អ្នកយកព័ត៌មានថា ដោយមុនកើតហេតុ គាត់បើករថយន្តតាមផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចស្តុបបូកគោ ក៏ស្តុបលោតភ្លើងក្រហម ហើយលោកក៏ឈប់ឡានត្រូវចន្លោះ ស្រាប់មានម៉ូតូរឺុកម៉ក ១គ្រឿង បើកស្របទិសគ្នាជាមួយរថយន្តគាត់ បានកៀររថយន្តរបស់គាត់ បណ្ដាលឲ្យរបើកកោងខាងមុខ ហើយក៏គាត់ចុះពីលើរថយន្តឃាត់អ្នកបើកម៉ូតូរឺុកម៉ក ដើម្បីធ្វើការដោះស្រាយសងថ្លៃខូចរថយន្តគាត់ ហើយដោយបុរសអ្នកបើកម៉ូតូរឺុកម៉ក និយាយមិនទទួលខុសត្រូវ ដោយនៅកន្លែងកើតហេតុមានសមត្ថកិច្ចដើម្បីគូសចំណាំដាក់យករថយន្តដាក់ខាង ចៀសវាងស្ទះចរារចរណ៍ដល់អ្នកដំណើរផ្សេងទៀត ហើយនិងទារសំណងថ្លៃជួសជុលរថយន្ត ចំនួន២០០ដុល្លារសហរដ្ឋអាមេរិច ។

ប្រភពព័ត៌មានពីបុរសអ្នកបើកម៉ូតូរឺុកម៉កបានប្រាប់ថា មុនកើតហេតុ គាត់បានដឹកស្រ្តីជនជាតិខ្មែរម្នាក់ ជាភ្ញៀវ ហើយលុះមកដល់ចំណុចកើតហេតុ ក៏ឈប់ស្តុប ស្រាប់តែមានរថយន្ត Camry Hybrid មកបើកកៀរម៉ូតូរឺុកម៉ករបស់គាត់ បណ្ដាលឲ្យរលាត់ថ្នាំតិចតួច បែរជាម្ចាស់រថយន្តមកទារសំណងថ្លៃខូចខាតពីគាត់ទៅវិញ ហើយគាត់មិនទារសំណាងថ្លៃខូចខាតម៉ូតូរឺុកម៉កគាត់ផង មានតែឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចរារចណ៍ផ្លូវគោកចុះ ។

សមត្ថកិច្ចជំនាញវាស់វែងរបស់ខណ្ឌចំការមន បានប្រាប់ថា ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Camry Hybrid កៀរជាមួយនិងម៉ូតូរឺុកម៉ក មិនមានអ្នកណារងរបួសទេហើយដោយសារតែការបើកបរមិនយោបល់គ្នា សុទ្ធតែប្រញាប់រៀងខ្លួន ហើយដោយគោលដៅគ្រោះថ្នាក់ចរាចរណ៍នេះមានកម្លាំងនគរបាលចរាចរណ៍ស្នងការរាជធានីភ្នំពេញ បានឈរជើងនៅគោលដៅស្តុប ហើយសម្របសម្រួលអស់រយៈពេល៣ម៉ោង ហើយនៅតែមិនត្រូវ ទើបទំនាក់ទំនងខាងវិទ្យុទាក់ទង ទើបកម្លាំងជំនាញចុះមកដល់ ក៏ធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្ដោះអាសន្នសិន ៕

RELATED ARTICLES