Tuesday, November 26, 2024
Homeតារាខ្មែរម៉ាដូណា បើតុលាការមិនរកយុត្តិធម៌ លោកនឹងសុំអន្តរាគមន៍ពីសម្ដេចតេជោហ៊ុន សែន

ម៉ាដូណា បើតុលាការមិនរកយុត្តិធម៌ លោកនឹងសុំអន្តរាគមន៍ពីសម្ដេចតេជោហ៊ុន សែន

ថ្មីៗនេះក្រុមគ្រួសាររបស់តារាសម្ដែងនិងជាពិធីករលោកម៉ាដូណា បានផ្ទុះជម្លោះរឿងព្រំដីជាមួយអ្នកជិតខាង រហូតកើតមានអំពើហិង្សាដែលក្រុមគ្រួសាររបស់លោកចោទទៅលើភាគីម្ខាងទៀតថាបានគប់កែវធ្វើឲ្យបងស្រីរបស់ លោកមានរបួសនៅជិតរង្វង់ភ្នែកហើយក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការប៉ុន្តែមិនទាន់មានចំណាត់ការណា មួយទេរយៈពេលមួយសប្តាហ៍មកហើយ ហើយលោកប្រកាសថា បើតុលាការនៅតែមិនអើពើលើសំណុំរឿង បណ្ដឹងរបស់ លោកទៀតនោះលោកនិងសុំអន្តរាគមន៍ពីសម្ដេចតេជោហ៊ុន សែន ។

បញ្ហាជម្លោះដ៏ស្រួចស្រាវនេះត្រូវបានគេដឹងថាផ្ដើមចេញពីការធ្វើរបងផ្ទះ ដែលគ្រួសារលោក ម៉ា ដូណា​ អះអាងថា បានធ្វើចូលមកក្នុងដីរបស់លោក (ប្រវែង១តឹក) និងធ្វើទាំងពុំមានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ពោលគឺពុំមានការដឹងឮ ពីមន្រ្តីសូរិយោដី ទើបក្រុមគ្រួសាររបស់លោក បានទៅឃាត់ឃាំង មិនឲ្យបន្តធ្វើ រហូតមានជម្លោះឡើង បង្កឲ្យមានហិង្សាលើគ្នាទៅវិញ​​ទៅមក​ ផងដែរ។ ខណៈដែលផ្ទុះជម្លោះ បងស្រីរបស់លោក ម៉ា ដូណា ក៏មានរបួសជិតភ្នែកដែលបានអះអាងថាដោយសារតែភាគីម្ខាងទៀតគប់កែវមកលើបងស្រីរបស់ លោកដែលក្រុមគ្រួសាររបស់លោកមានទាំងភស្តុតាងត្រឹមត្រូវ។លោកនិងក្រុមគ្រួសារក៏បានដាក់ពាក្យ បណ្ដឹងលើករណីនេះរយៈ ពេលមួយសប្តាហ៍មកហើយគិតត្រឹមថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែពុំទាន់មានចំណាត់ការអ្វីនោះទេខណៈ ដែលលោកនិងក្រុមគ្រួសារបានចោទប្រកាន់តុលាការនិងសមត្ថកិច្ចថា មានចេតនាមិនអើពើលើពាក្យបណ្ដឹងរបស់លោកនៅពេលដែលគ្រួសារលោកមិនប្រើទឹកប្រាក់លើសំណុំរឿងបណ្ដឹង។យ៉ាងណាអ្វីដែលធ្វើឲ្យក្រុមគ្រួសាររបស់លោក ឈឺចិត្តស្ទើរតែកកឈាមនោះពេលនេះគ្រួសារលោកដែលជាដើមបណ្ដឹង បានក្លាយទៅជាចុងបណ្ដឹងទៅវិញដោយហេតុថា ភាគីម្ខាងទៀតបានចោទគ្រួសារលោកថាបានអំពើហិង្សា លើភាគីម្ខាងទៀតដែលជាស្ដ្រីកំពុងមានផ្ទៃពោះ ហើយភាគីនោះក៏បានប្ដឹងទារសំណងជំងឺចិត្តពីក្រុម គ្រួសារលោកចំនួន៨ម៉ឺនដុល្លារទៅវិញ។

លោកម៉ាដូណា ក៏បានឲ្យដឹងដែរថានៅពេលដែលគ្រួសារម្ខាងទៀតគប់កែវមកលើបងស្រីរបស់លោកប៊ិះខ្វះភ្នែក ភ្លាមៗនោះលោកបានទូរស័ព្ទទៅខាងភូមិខាងប៉ូលីសសង្កាត់ប៉ុន្តែក្រុមទាំងនោះមិនអើពើទេនៅពេលដឹងថា គ្រួសារម្ខាងទៀតជាសាច់ញាតិមន្ត្រីទីប្រឹក្សាម្នាក់របស់ប្រធានរដ្ឋសភា។

លោក ម៉ា ដូណា បានថ្លែងបន្តទៀតថា រឿងរ៉ាវដែលភាគីម្ខាងទៀត បានចោទប្រកាន់មកលើលោក ក៏ដូចជាក្រុមគ្រួសារលោក គឺមិនមែនជាការពិតទេ និងសុទ្ធតែបំភ្លើសយកត្រូវ​ខ្លួនឯង ។ថែមទាំងបានកាឡៃឯកសារប្រឌិតភស្តុតាងប្ដឹងបកមកលើកក្រុមគ្រួសាររបស់លោកទៀតផង។ លោក ម៉ា ដូណា បានសង្កត់ធ្ងន់ថា អ្វីៗដែលលោកធ្វើ និងអះអាង គឺមានភស្ដុតាងត្រឹមត្រូវ ហើយសុំនិយាយអ្វីដែលជាការពិត និងមិនបានបំភ្លើស ឬបំប៉ោងដើម្បីយកត្រូវឡើយ ខណៈដែលបណ្ដឹងរបស់លោក នឹងប្ដឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ ហើយលុយ១០ម៉ឺនដុល្លារនោះ លោកនឹងបរិច្ចាគ​ឲ្យទៅមន្ទីរពេទ្យ គន្ធបុប្ផា ទាំងអស់ ព្រោះជាលុយក្ដៅ​ក្រហាយ។

បញ្ហាដែលកើតឡើងក្នុងជម្លោះដី១តឹកនេះ លោក ម៉ា ដូណា ដែលមហាជនស្គាល់ថា ជាតារាសម្ដែង, កំប្លែង និងជាតារាពិធីករផងនោះ បានថ្លែងឲ្យដឹងថា ក្រុមគ្រួសារ​របស់លោក មិនបានប្រើអំណាច ប្រើទឹកប្រាក់ ដើម្បីគៀបសង្កត់​ទៅលើភាគីម្ខាងទៀតឡើយ ពោលគឺគ្រួសារលោកអ្នកក្រីក្រ ជំពាក់ប្រាក់​ក្នុង​ធនាគារទៀត តើឲ្យលោកមាន លុយ ឬខ្នង និងបក្ខពួកមកពីណា ដើម្បីយកឈ្នះភាគីម្ខាងទៀត? អ្វីដែលលោក ម៉ា ដូណា និងគ្រួសារចង់បាននៅពេលនេះ គឺសូមឲ្យ​ច្បាប់គ្រប់លំដាប់ថ្នាក់ មានដូចជាសង្កាត់ ខណ្ឌ ឬមន្រ្តីតុលាការ មេត្តាជួយពន្លឿន សំណុំរឿងនេះ ដើម្បីឲ្យគ្រួសាររបស់លោក ទទួលបានយុត្តិធម៌ ព្រោះលោកជាជនរងគ្រោះ។

លោកម៉ាដូណា អះអាងថាប្រសិនបើខាងតុលាការមិនបើកសុំណុំរឿងរកយុត្តិធម៌ឲ្យក្រុមគ្រួសារលោកដែល ជាជនរងគ្រោះទេជម្រើសចុងក្រោយរបស់លោកមានតែស្នើសុំអត្តរាគមន៍ពីសម្ដេចតេជោហ៊ុន សែន​ តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ទីតាំងជម្លោះដីព្រំរបងផ្ទះ មួយចំអាមនេះ គឺស្ថិតនៅក្នុងតាមបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ៕

 

RELATED ARTICLES