Tuesday, November 26, 2024
Homeតារាខ្មែររ៉ូលីន ៖ ម៉ាក់ហត់ណាស់ហើយ​ ម៉ាក់សម្រាន្តឲ្យស្រួលណា​ កុំបារម្ភពីកូនអី

រ៉ូលីន ៖ ម៉ាក់ហត់ណាស់ហើយ​ ម៉ាក់សម្រាន្តឲ្យស្រួលណា​ កុំបារម្ភពីកូនអី

លោកជួប ច័ន្ទកក្កដា ដែលគេស្គាល់ឈ្មោះក្នុងសិល្បៈថា រ៉ូលីន កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបាត់បង់អ្នកមានគុណ ដែលចិញ្ចឹមបីបាច់លោកកាលពីនៅក្នុងផ្ទៃ រហូតលោកមានរូបរាងធំធាត់ និងបានលេចធ្លោក្នុងសិល្បៈ។

រ៉ូលីន បានសរសេរក្នុង Facebook ដែលមានឈ្មោះ Rolin Miss Photocity ថា “ម៉ាក់ហាស…! ម៉ាក់ហត់ណាស់ហើយ ​ម៉ាក់សម្រាន្តឲ្យស្រួលណា​ កុំបារម្ភពីកូនអី​”។ ការដែលលោកសរសេរបែបនេះ គឺលោកចង់បញ្ជាក់ថា ពេលនេះលោកបានបាត់វង់ម្តាយដែលធ្លាប់នៅបមបី ផ្តល់ភាពកក់ក្តៅដល់រូបលោក។

ម្តាយរបស់រ៉ូលីន

បើតាមប្រភពបានឲ្យដឹងថា ម្តាយរបស់រ៉ូលីន មានជំងឺយូរណាស់មកហើយ ទោះបីជាខំប្រឹងព្យាបាលយ៉ាងណា ក៏នៅតែមិនជា រហូតមកដល់រសៀលនេះ គាត់បានទទួលមរណៈភាពទៅ ដែលធ្វើឲ្យរ៉ូលីន និងក្រុមគ្រួសារ មានក្តីរន្ធត់ និងសោកស្តាយជាខ្លាំង។

គួរបញ្ជាក់ផងដែរថា រ៉ូ់ីន ទើបមកពីសម្តែងនៅសហរដ្ឋអាមេរិក បានតែប៉ុន្មានថ្ងៃនោះទេ បន្ទាប់ពីលោកបានទៅសម្តែងនៅសហរដ្ឋអាមេរិក ជាមួយអ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ៕

RELATED ARTICLES