លោកជួប ច័ន្ទកក្កដា ដែលគេស្គាល់ឈ្មោះក្នុងសិល្បៈថា រ៉ូលីន កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបាត់បង់អ្នកមានគុណ ដែលចិញ្ចឹមបីបាច់លោកកាលពីនៅក្នុងផ្ទៃ រហូតលោកមានរូបរាងធំធាត់ និងបានលេចធ្លោក្នុងសិល្បៈ។
រ៉ូលីន បានសរសេរក្នុង Facebook ដែលមានឈ្មោះ Rolin Miss Photocity ថា “ម៉ាក់ហាស…! ម៉ាក់ហត់ណាស់ហើយ ម៉ាក់សម្រាន្តឲ្យស្រួលណា កុំបារម្ភពីកូនអី”។ ការដែលលោកសរសេរបែបនេះ គឺលោកចង់បញ្ជាក់ថា ពេលនេះលោកបានបាត់វង់ម្តាយដែលធ្លាប់នៅបមបី ផ្តល់ភាពកក់ក្តៅដល់រូបលោក។
បើតាមប្រភពបានឲ្យដឹងថា ម្តាយរបស់រ៉ូលីន មានជំងឺយូរណាស់មកហើយ ទោះបីជាខំប្រឹងព្យាបាលយ៉ាងណា ក៏នៅតែមិនជា រហូតមកដល់រសៀលនេះ គាត់បានទទួលមរណៈភាពទៅ ដែលធ្វើឲ្យរ៉ូលីន និងក្រុមគ្រួសារ មានក្តីរន្ធត់ និងសោកស្តាយជាខ្លាំង។
គួរបញ្ជាក់ផងដែរថា រ៉ូ់ីន ទើបមកពីសម្តែងនៅសហរដ្ឋអាមេរិក បានតែប៉ុន្មានថ្ងៃនោះទេ បន្ទាប់ពីលោកបានទៅសម្តែងនៅសហរដ្ឋអាមេរិក ជាមួយអ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ៕