Thursday, January 23, 2025
Homeព័ត៌មានជាតិរកសុីលក់ចាប់ហ៊ួយ បង្កប់ថ្នាំញៀន យកលុយព្យាបាលជំងឺរលាកខួរឆ្អឹងខ្នង

រកសុីលក់ចាប់ហ៊ួយ បង្កប់ថ្នាំញៀន យកលុយព្យាបាលជំងឺរលាកខួរឆ្អឹងខ្នង

​ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអភិបាលរងខណ្ឌទួលគោក បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយ និងជួញដូរគ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមស្លាកផ្ទះលក់ចាបហ៊ួយ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀន៤៧កញ្ចប់ និងទូរសព្ទ័ដៃ២៦គ្រឿង ​កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលក់គ្រឿងចាប់ហ៊ួយ និងអ៊ុតសក់យីហោ លីន ឈីង ផ្ទះលេខ០៧ ផ្លូវ៥៩៨ ​ត្រឡោកបែក​ភូមិ៧ ក្រុម៣៥ សង្កត់បឹងកក់២ ខណ្ឌទួលគោក ។

ជនសង្ស័យទី១ ជាម្ចាស់ផ្ទះ មានឈ្មោះ ប៉ិច ច័ន្ទមុន្នី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាព្រុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​និងជនសង្ស័យទី២ ត្រូវជាក្មួយមានឈ្មោះ សុត ស្រីវីន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីមន្ត្រីអាវុធបានឲ្យដឹងថា មុនពេលទៅឈានដល់ការចុះបង្ក្រាបករណីនេះកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវដោយប្រើប្រាស់ជំនាញស៊ើបអង្កេត លុះដល់វេលាកើតហេតុដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឡុង វិចិត្ត្រា មេបញ្ជាការកងរាជអវុធហ្ថតខណ្ឌទួលគោកសហការជាមួយលោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបទីតាំងលក់ចាបហួយ មានបង្កប់ចែកចាយគ្រឿងញៀន​ ចុះឆែកឆេរជាក់ស្តែងដកហូតបានវត្ថុតាងបានគ្រឿងញៀន៤៧កញ្ចប់តូច ទូរស័ព្ទដៃ២៦គ្រឿង និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត រួមទាំងឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើ។

នៅពោះមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យជាម្ចាស់ផ្ទះខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនខាងលើរូបគេទើបតែចាប់ផ្តើមលក់បានជាង១ខែទេ ហើយក្នុងមួយថ្ងៃ គាត់លក់អស់៤០កញ្ចប់ ក្នុង១កញ្ចប់ តម្លៃ២០០០០ម៉ឺនរៀល ។ ​ថ្នាំញៀនទាំងអស់នេះ គីមានបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះ គឺតែងតែយកមកលក់ឲ្យរូបគេជា​រៀងរាល់ថ្ងៃ ហើយរូបគេសម្រេចចិត្តលក់ថ្នាំញៀននេះ គឺដើម្បីយកលុយមកព្យាបាលជំងឺរលាកខួរឆ្អឹងខ្នងរបស់រូបគេ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំ ខ្លួនយកទៅសាកសួរនៅបញ្ជាការដ្ធានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបញ្ជូនបន្តតុលាការ ដើម្បីធ្វើការចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES