ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជាផ្លូវការ ចំពោះតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីអបអរសាទរនេះ បានរៀបចំធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និនអប់រំ ហៅកាត់ថា យូណេស្កូ បានសម្រេច ចុះតំបន់ប្រាសាទសម្បូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ អបអរសាទរ និងសម្តែងនូវក្តីសោមនស្សរីករាយ ដោយសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋានទទួលស្គាល់តំបន់ប្រាសាទសំបូរព្រៃគុក ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកលដ៏ចំណាន ហើយត្រូវបាន បញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។
ជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសកម្ពុជា បាននាំគ្នាគោះប៉ោត វាយគង ទូងស្គរ ដោយ ក្តីត្រេកអរ តបតាមការអំពាវនាវរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងរួចមកហើយ។
បន្ទាប់មក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរជាផ្លូវការចំពោះតំបន់ប្រាសាទសំបូរព្រៃ គុករបស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈកម្មការអន្តរក្រសួងនេះ មានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានដោយមានអនុប្រធាន និងសមាជិកជាច្រើនរូបទៀត ហើយគណៈកម្មការអន្តរក្រសួងនេះ បានរៀបចំពិធីអបអរសាទរ ជាផ្លូវការចំពោះតំបន់ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្តមកកម្សាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃ គុក ដាក់ជាបេតិកភណ្ឌពិភពលោក នាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះ នឹងចូលរួមអបអរសាទរ ជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះផងដែរ”។
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំពិធីអបអរសាទរជាផ្លូវការ ចំពោះតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នោះ លោកកឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិ ក៏បានសម្តែងនូវការគាំទ្រការបញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា “ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានកើតនៅលើទឹកដីមាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏ល្បីល្បាញ ដូចជាប្រាសាទ សំបូរព្រៃគុក ជាដើម។ ខ្ញុំសូមគាំទ្រទាំងស្រុង នូវការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក”៕
ខៀវទុំ