Sunday, January 19, 2025
Homeតារាបរទេសអម តារាសម្តែងក្នុងរឿង "ទឹកភ្នែកនាងទាសី" បង្អួតសរីរាង្គជិតសម្រាល ធ្វើឲ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល

អម តារាសម្តែងក្នុងរឿង “ទឹកភ្នែកនាងទាសី” បង្អួតសរីរាង្គជិតសម្រាល ធ្វើឲ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល

អម ស្កាវចៃ អួតបង្ហាញសរីរាង្គអាក្រាតមួយឈុតថ្មី ដែលជាសិល្បៈសរីរាង្គនៃអ្នកម្តាយ ត្រៀមសម្រាលកូន ក្រោយពេលមានផ្ទៃពោះ ៣៧សប្តាហ៍។ វាជារូបភាពស្រស់ស្អាតទាក់ទាញភ្នែក និងសណ្តំចិត្តវិញ្ញាណខ្លាំងណាស់!

មនោសញ្ចោតនានៃការជិតក្លាយខ្លួនជាមាតាមិនអាចឱ្យ អម ស្កាវចៃ ភុនសាវ៉ាត់ លាក់បំពួនបម្រែបម្រួលនៃសរីរាង្គតែម្នាក់ឯងទេ។ ពេលនេះនាងដឹកដៃស្វាមី អេ អាទិត្យ ថតរូបសិល្បៈអាក្រាតកាយទាំងអស់គ្នា ទុកជាអនុស្សាវរីយ៍ មុនពេលប្រសូតកូន ធ្វើឱ្យបណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើល ព្រោះវាបានបើកបង្ហាញនូវសរីរាង្គអនាគតអ្នកម្តាយយ៉ាងច្បាស់។

កន្លងមក នាងធ្លាប់អួតបង្ហាញសរីរាង្គសិចស៊ី ក្នុងពេលពុំទាន់មានផ្ទៃពោះ រួចមកហើយ។ លុះដល់នាងបង្អួតសរីរាង្គក្នុងពេលពោះធំជីវិតប្រសូតបែបនេះ ទាក់ទាញបាននូវចំណាប់អារម្មណ៍មហាជនជាខ្លាំង។

អម ស្កាវចៃ ជាតារាសម្តែងមួយរូបដែលទស្សនិកជនខ្មែរ ធ្លាប់ស្គាល់រួចមកហើយ ដោយនាងធ្លាប់សម្តែងរឿងជាច្រើនដូចជារឿង “ទឹកភ្នែកនាងទាសី” និងរឿង “កុំបំភ្លេចខ្ញុំ” ជាដើម៕​

RELATED ARTICLES