អម ស្កាវចៃ អួតបង្ហាញសរីរាង្គអាក្រាតមួយឈុតថ្មី ដែលជាសិល្បៈសរីរាង្គនៃអ្នកម្តាយ ត្រៀមសម្រាលកូន ក្រោយពេលមានផ្ទៃពោះ ៣៧សប្តាហ៍។ វាជារូបភាពស្រស់ស្អាតទាក់ទាញភ្នែក និងសណ្តំចិត្តវិញ្ញាណខ្លាំងណាស់!
មនោសញ្ចោតនានៃការជិតក្លាយខ្លួនជាមាតាមិនអាចឱ្យ អម ស្កាវចៃ ភុនសាវ៉ាត់ លាក់បំពួនបម្រែបម្រួលនៃសរីរាង្គតែម្នាក់ឯងទេ។ ពេលនេះនាងដឹកដៃស្វាមី អេ អាទិត្យ ថតរូបសិល្បៈអាក្រាតកាយទាំងអស់គ្នា ទុកជាអនុស្សាវរីយ៍ មុនពេលប្រសូតកូន ធ្វើឱ្យបណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើល ព្រោះវាបានបើកបង្ហាញនូវសរីរាង្គអនាគតអ្នកម្តាយយ៉ាងច្បាស់។
កន្លងមក នាងធ្លាប់អួតបង្ហាញសរីរាង្គសិចស៊ី ក្នុងពេលពុំទាន់មានផ្ទៃពោះ រួចមកហើយ។ លុះដល់នាងបង្អួតសរីរាង្គក្នុងពេលពោះធំជីវិតប្រសូតបែបនេះ ទាក់ទាញបាននូវចំណាប់អារម្មណ៍មហាជនជាខ្លាំង។
អម ស្កាវចៃ ជាតារាសម្តែងមួយរូបដែលទស្សនិកជនខ្មែរ ធ្លាប់ស្គាល់រួចមកហើយ ដោយនាងធ្លាប់សម្តែងរឿងជាច្រើនដូចជារឿង “ទឹកភ្នែកនាងទាសី” និងរឿង “កុំបំភ្លេចខ្ញុំ” ជាដើម៕