Thursday, January 23, 2025
Homeព័ត៌មានជាតិយុវជន៣នាក់ មកពីដើរលេងកោះពេជ្រ ម៉ោង១យប់ ត្រូវយុវជន១០នាក់ដេញវាយ បែកក្បាល

យុវជន៣នាក់ មកពីដើរលេងកោះពេជ្រ ម៉ោង១យប់ ត្រូវយុវជន១០នាក់ដេញវាយ បែកក្បាល

ភ្នំពេញ ៖ យុវជន០៣នាក់ ខណៈពេលជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងវិញ គោលបំណងទៅផ្ទះ ស្រាប់តែមានក្មេងទំនើងជាង១០នាក់ មកដេញវាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ករណីនេះបង្កការភ្ញាក់ផ្អើលតាមដងផ្លូវសាធារណៈ កាលពីវេលាម៉ោង០១និង២០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ​នៅមុខក្រុមហ៊ុនលក់រថយន្តម៉ាស្តារ ផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងរបួសធ្ងន់ ទី១. ឈ្មោះ សៀង ម៉ៅ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២. ឈ្មោះទេព វុត្ថា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាលនិងទី៣. ឈ្មោះទួន សុផេន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ជាអ្នកបើកម៉ូតូ របួសស្រាល។

តាមសម្តីយុវជនខាងលើបានប្រាប់ថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ ដោយដឹកគ្នា៣នាក់ ចេញមកពីដើរលេងនៅកោះពេជ្រវិញ គោលបំណងទៅផ្ទះជួល ខណៈពេលជិះមកដល់មុខក្រុមហ៊ុនលក់រថយន្តម៉ាស្តារ ស្រាប់តែមានក្មេងទំនើងមួយក្រុម ជាង១០នាក់ ជិះម៉ូតូមកពីក្រោយដេញវាយទៅលើពួកខ្លួន បណ្តាលឲ្យអ្នកអង្គុយខាងក្រោយរងរបួសបែកក្បាល ដោយសារត្រូវក្បាលខ្សែ​ក្រវ៉ាត់ បណ្តាលឲ្យបែកឈាមពេញខ្លួន ក្រុមក្មេងទំនើងដែលជាអ្នកបង្ក បានបើកម៉ូតូគេចអស់។

ក្នុងករណីវាយគ្នាខាងលើនេះ ឃើញបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹម​​ ពណ៌ខ្មៅមួយគ្រឿងដែលភាគីម្ខាងបានរត់ចោល ហើយមានក្មេងទំនើងម្នាក់មកកាច់ស្លាកលេខម៉ូតូ​យកទៅបាត់ ម៉ូតូមួយគ្រឿងនេះ ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ដោយឡែកអ្នករងរបួសបានទៅព្យាបាលនៅគ្លីនិកឯកជន នៅក្បែរកន្លែងកើតហេតុ រង់ចាំព្រឹកឡើង មកដាក់ពាក្យបណ្តឹងតាមក្រោយ ៕

RELATED ARTICLES