Thursday, November 28, 2024
Homeតារាខ្មែរអីយ៉ាស្ងាត់ៗ!ឃីម ហ្សានីត មានមុខតំណែងនៅក្រសួងមហាផ្ទៃ...

អីយ៉ាស្ងាត់ៗ!ឃីម ហ្សានីត មានមុខតំណែងនៅក្រសួងមហាផ្ទៃ…

ខណៈដែលអាជីពសម្ដែងកំពុងតែស្ទុះឡើងថ្មីៗនេះលោកឃីម ហ្សានីត អតីតម្ចាស់ជ័យលាភីលេខ៣ ក្នុងការប្រកួតបុរសឯកអន្តរជាតិ Mister United Contenent 2016 នៅប្រទេសហ្វីលីពីន និងជាបុរសឯកអន្តរជាតិប្រចាំកម្ពុជាកាលពីក្នុងពេលនោះបានទម្លាយឲ្យដឹងថាក្រៅពីអាជីពសិល្បៈលោកក៏មានមុខតំណែងជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃផងដែរហើយនាពេលចុងក្រោយនេះលោកបានផ្អាកទទួលតំណែងតួឯកដើម្បីហាត់ជំនាញប៉ូលីស។

តារារូបសង្ហាលោក ឃីម ហ្សានីត បានថ្លែងឲ្យដឹងថា លោកបានសម្រេចចូលធ្វើប៉ូលីសជាផ្លូវការហើយ បន្ទាប់ពីប្រលងជាប់ ហើយតម្រូវអោយលោកទៅហ្វឹកហាត់អោយក្លាយជាប៉ូលីសពេញសិទ្ធិ។ លោកអះអាងថាលោកនឹងត្រូវផ្អាកពីអាជីពសិល្បៈយ៉ាងហោច៣ខែ ដើម្បីហ្វឹកហាត់ជំនាញប៉ូលីសរបស់លោក។ លោកហ្សានីត បន្ថែមថា” បើទោះជាការងារសិល្បៈរបស់ខ្ញុំកាន់តែបោះជំហានទៅមុខ ក៍ខ្ញុំត្រូវតែសម្រេចចិត្ត សុំផ្អាកមួយរយៈដែរដើម្បីប្រលងធ្វើប៉ូលីសឲ្យបានពេញសិទ្ធិព្រោះវាជាក្ដីស្រម៉ៃរបស់ខ្ញុំ”។

តារាសម្ដែងកំពុងស្ទុះឡើងកូដរូបនេះបានឲ្យដឹងដែរថា អាជីពប៉ូលីស គឺ លោកស្រលាញ់ជាយូរមកហើយ ទើបគ្រាន់តែបានជាប់ភ្លាម ក៍ទទួលដោយពេញចិត្តតែម្ដងដោយសុខចិត្តទាំងមិនទទួលថតរឿងជាតួឯក ក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តខ្នាតធំរឿង”អាគមស្បែកដាច” ដែលសុទ្ធតែជារឿងធ្វើអោយ លោកលេចធ្លោ។ តួប្រុសក្នុងរឿង”មានតែអូន”របស់ប៉ុស្តិលេខ៩រូបនេះ សម្ដែងអារម្មណ៍សោកស្ដាយ ដែលមានផលិតករជាច្រើនផ្ដល់ឱកាសអោយធ្វើតួឯក បែរជាលោកសុំមិនសម្ដែង វិញ ដើម្បីយកពេលទៅហាត់ប៉ូលីស ជាមន្ត្រីនគរបាលពេញសិទ្ធិ។

លោកហ្សានីត ប្រកាសថា និងបន្សាំខ្លួននៅក្នុងបន្ទាយនៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ នគរបាលនៅដីឥដ្ឋហួសគៀនស្វាយ រហូតដល់៣ខែហើយលោកនឹងក្លាយជាមន្ត្រីនគរបាលរបស់ក្រសួងមហាផ្ទៃពេញសិទ្ធិក្រោយការហ្វឹកហាត់ ។លោក ថា លោកបានប្រលងធ្វើប៉ូលីសតាំងពីខែ៧ ឆ្នាំ២០១៦ ប៉ុន្តែមកពីមិនទាន់ដល់ឈ្មោះត្រូវបញ្ជូនអោយទៅហ្វឹកហាត់ទើបលោកមិនដែលប្រកាសជាសាធារណៈ។

លោកឃីម ហ្សានីត បញ្ជាក់ថា លោកមិនបោះបង់អាជីពសិល្បៈទេពោលគឺនៅពេលលោកក្លាយជាមន្ត្រីប៉ូលិសពេញសិទ្ធិលោកនឹងឆ្លៀតពេលទទួលថតភាពយន្តបានជាថ្មី។ យ៉ាងណាមិញលោកថា ក៍បានទទួលថតរហូតប៉ះពាល់ការងារនោះដែរ ក្នុងពេលដែលលោកក៍ត្រូវបម្រើការជាមន្ត្រីប៉ូលីសជាតួនាទីចាំបាច់ផងដែរ។ ក្មុងអំឡុងពេលហ្វឹកហាត់៣ខែនេះ លោកប្រកាសទទួលថតស្ពតសម្រាប់សៅរ៍ អាទិត្យ តែសម្រាប់ការងារសម្ដែងគឺមិន ទាន់ទទួលទេដោយស្នើអោយផលិតករមានការយោគយល់ខណៈដែលលោកមិនទាន់ខ្វល់ខ្វាយរឿងស្នេហា៕

RELATED ARTICLES