Friday, September 20, 2024
Homeតារាខ្មែរពីង រ៉ូហ្សា រំភើបចិត្តក្រសោបបានតំណែងតួឯកព្រះនាង

ពីង រ៉ូហ្សា រំភើបចិត្តក្រសោបបានតំណែងតួឯកព្រះនាង

ថ្មីៗនេះតារាភាពយន្តកញ្ញាពីង រ៉ូហ្សា ស្រាប់តែក្រសោបបានតំណែងជាតួ​ឯកនៅក្នុងឈុតខារ៉ាអូខេ​ថ្មីមួយទៀតពាក់ព័ន្ធការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារ ជាពិសេសប្រាសាទព្រះវិហារដែល​តម្រូវឲ្យនាងសម្ដែងជាតួព្រះនាងគ្រងឈុតសម្លៀកបំពាក់បែបបុរាណគួរឲ្យទាក់ទាញខណៈ​​​ ដែលនាងបង្ហើបថា រំភើបចិត្តណាស់ពេលបានសម្ដែងជាតួព្រះនាង។

នាពេលចុងក្រោយនេះកញ្ញាពីង រ៉ូហ្សា ហាក់ដណ្ដើមបានភាពលេចធ្លោនៅក្នុងអាជីពសម្ដែងទាំង ការថតភាពយន្តនិងឈុត ខារ៉ាអូខេរបស់ផលិតកម្មល្បីៗមួយចំនួនហើយថ្មីៗនេះស្រាប់តែទទួលបាន ឱកាសថតជាតួឯកនៅក្នុងឈុតខារ៉ាអូខេមួយដែល នាងសម្ដែងជាតួអង្គរពីរជាតិទាំងសម័យបុរាណនិងសម័យ បច្ចុប្បន្នពាក់ព័​ន្ធនិងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តព្រះវិហារ។

រ៉ូហ្សា បានថ្លែងឲ្យដឹងទាំងរំភើបចិត្តថា ការប្រឡូកសិល្បៈប៉ុន្មានឆ្នាំកន្លងមកនេះនាងមិនធ្លាប់ស្រម៉ៃ ថតជាតួឯកអ្វីទេតែពេលនេះ បែរជាបានតំណែងជាតួឯកនិងជាតួព្រះនាងទៀតផងដែលធ្វើឲ្យនាង សប្បាយចិត្តយ៉ាងក្រៃលែង។រ៉ូហ្សា បន្ថែមទាំងសំណើចកក្អឹកថា”ការថតMV នេះខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានសម្ដែងជាតួព្រះនាងហើយជាតួឯកទៀត។ការពិតតំណែងនេះមិនអស្ចារ្យអីទេសម្រាប់តារារៀ​បច្បងល្បីឈ្មោះមួយចំនួន។ប៉ុន្តែសម្រាប់ខ្ញុំពិតរំភើបចិត្តបំផុតនៅពេលក្រុមផលិតករ ជ្រើសរើសខ្ញុំឲ្យសម្ដែងជាតួឯកព្រះនាង គឺធ្វើឲ្យខ្ញុំមានមោទនៈភាពយ៉ាងក្រៃលែង។ជាពិសេសនៅពេលខ្ញុំបានស្លៀកពាក់ឈុតបែបបុរាណជានារីខ្មែរស្រគត់ស្រគំ”។

តារាភាពយន្តកំពុងស្ទុះឡើងកូដរូបនេះបានឲ្យដឹងដែរថា ឈុតខារ៉ាអូខេពាក់ព័ន្ធនិងការលើកស្ទួយវិស័យទេសចរណ៍នៅខេត្ត ព្រះវិហារនេះផលិតដោយស្ថានីយទូរទស្សន៍អប្សរ៉ាប៉ុស្តិ៍លេខ១១ និងច្រៀងដោយអ្នកនាងសួន ចន្ថា ដែលគ្រោងចាក់ផ្សាយ គ្រប់ស្ថានីយទូរទស្សន៍ដើម្បីលើកស្ទួយវិស័យទេចរណ៍ជាពិសេស តំបន់ប្រសាទព្រះវិហារខណៈដែលក្រុមផលិតករសុំមិនទាន់ ឲ្យបង្ហាញចំណងជើងបទចម្រៀងនោះនៅឡើយទេ។រ៉ូហ្សាបន្ថែមថា បទនេះនាងថតរយៈពេល៣ថ្ងៃហើយនាងរំពឹងថា នឹងដណ្ដើមបានភាពលេចធ្លោមួយកម្រិតទៀតនៅដាក់បញ្ចាំងនៅតាមបណ្ដាស្ថានីយទូរទស្សន៍នានា។

រ៉ូហ្សា បានឲ្យដឹងដែរថា ថ្មីៗនេះនាងទើបថតបញ្ចប់រឿង”ម្ចាស់ចម្ការ”តែកំពុងសម្រុកថត៤រឿងទៀត ដូចជារឿង”ម្ចាស់សំបុត្រ” ”រ៉ៃមាស””សំបុត្រទុកចោល”និងរឿង”កូនពោះកេងកង” ព្រមទាំងសម្ដែង ឈុតខារ៉ាអូខេនិងដើរម៉ូដជាដើម។ដោយឡែកសម្រាប់រឿងស្នេហានាងសុំធៀបទុកមួយឡែកសិនគឺអ្វីដែលសំខាន់នាង ចង់ពង្រឹងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈសិន៕

RELATED ARTICLES