Friday, January 24, 2025
Homeព័ត៌មានជាតិផឹកសុីស្រវឹងមិនទោដេកពួន បែរជាដើរជេរប្រមាថ រករឿងសមត្ថកិច្ច និងប្រជាការពារភូមិ

ផឹកសុីស្រវឹងមិនទោដេកពួន បែរជាដើរជេរប្រមាថ រករឿងសមត្ថកិច្ច និងប្រជាការពារភូមិ

ភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ ​ឃាត់ខ្លួន​យកទៅ​ធ្វើ​ការអប់រំ​ណែនាំ​ បន្ទាប់​ពី​បុរសម្នាក់​នោះ​បានផឹកស៊ី​ស្រវឹង​ ដើរបង្ករ​រឿង​វាយ​ប្រជាការពារ​ភូមិ​ និង​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ចំណុចផ្លូវ​អត់លេខ​ ភូមិ​ទ្រា​៣​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​។

ជន​បង្ក​រូបនោះ​ ត្រូវ​បានគេ​ឲ្យដឹង​ថា​ ឈ្មោះ​ ថន​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ឌុប​ ស្នាក់នៅ​គីឡូម៉ែត្រ​លេខ​៧​ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឬស្សីកែវ​។

​​តាម​សម្ដី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ បានឲ្យដឹងថា​ នៅ​មុន​ពេល​កើតហេតុ​​ជន​បង្ក​​ខាង​លើ​នេះ​ មិនដឹង​ថា ចេញ​ពី​ផឹក​ស៊ី​នៅ​កន្លែង​ណា​នោះ​ទេ​ ស្រាប់​តែ​ដើរ​មក​រក​រឿង​ប្រជាពលរដ្ឋ​ និង​ប្រជាការពារ​ភូមិ​ ដែល​កំពុងតែអង្គុយ​យាម​នៅគោលដៅ​ ហើយ​បានយក​ទឹក​ក្ដៅ​ជះ​ទៅ​លើ​ប្រជា​ការពារ​ម្នាក់​បណ្ដាលឲ្យ​រងរបួស​បន្តិច​បន្តួច​ ​​ដោយសារ​តែ​បុរស​រូបនោះ​នៅ​តែរឹង​ទទឹង​ ដើរ​ជេរ​ប្រមាថ​មើល​ងាយដល់​ពួក​គាត់​ជាប្រជា​ការពារ​ភូមិ​  ទើប​ខាង​ប្រជាការពារ​ភូមិ​ បានហៅ​កម្លាំង​សមត្ថកិច្ច​ឲ្យ​មកឃាត់​បុរសម្នាក់​នោះ​ ទៅសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ តែ​ម្ដង​ទៅ​។

នៅពេល​សមត្ថកិច្ច​យក​បុរស​ម្នាក់​នោះ​មកដល់​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​  បុរសម្នាក់​នោះ​​នៅតែ​បន្ត​ជេរប្រមាថមកលើ​សមត្ថកិច្ច​ថែម​ទៀត​ផង​។

ក្រោយ​ពេល​កើតហេតុ​ បុរស​រូបនោះ​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​ទុក​ឲ្យ​ស្វាង​ស្រវឹង​សិន​ ទើប​សមត្ថកិច្ច​ធ្វើ​ការ​អប់រំ​ណែនាំ​រួច​ហើយ ​ឲ្យ​បងប្អូន​មកធានា​ ទើប​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

RELATED ARTICLES