Friday, January 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចបង្ក្រាបហាងកាហ្វេបង្កប់សេវាផ្លូវភេទ ២កន្លែង ឃាត់នារី៦នាក់

សមត្ថកិច្ចបង្ក្រាបហាងកាហ្វេបង្កប់សេវាផ្លូវភេទ ២កន្លែង ឃាត់នារី៦នាក់

កណ្តាលៈ ហាងកាហ្វេលួចបង្កប់សេវាផ្លូវភេទចំនួន០២កន្លែង នៅទីប្រជុំជនស្រុកស្អាង ត្រូវបាន​សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល សហការ​ជាមួយ​នគរបាលស្រុកស្អាង ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ ចំនួន០៦នាក់ ខណៈ​ដែល​ម្ចាស់ទីតាំងទាំង០២ខាងលើនេះ រត់គេចខ្លួន។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលា​ម៉ោង​១៦និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង​ ។

អធិការនគរបាលស្រុកស្អាងលោក សេង សុជាតិ បានឲ្យដឹងថា ទីតាំងបង្កប់សេវាផ្លូវភេទ ​ទី១. មានម្ចាស់ឈ្មោះ ចាន់ លក្ខិណា ហៅស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរត់គេចខ្លួន ។ ទីតាំងទី១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ​ ចំនួន០៤នាក់ ទី១. ឈ្មោះផល លីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឥស្លាម ទី២. ឈ្មោះ អ៊ែល ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣. ឈ្មោះ ផល អៃណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទាំង​៣​នាក់នេះ មានស្រុកកំណើតនៅភូមិឆ្លូងទី១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៤. ឈ្មោះ អ៊ាវ ស៉ីថា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិពុទ្ធស ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ ។

លោកសេង សុជាតិ បានបន្តថា ទីតាំងបង្កប់សេវាផ្លូវភេទទី២ មានម្ចាស់ឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នរត់គេចខ្លួន។ ទីតាំងទី២នេះ សមត្ថកិច្ចបានធ្វើការឃាត់​ខ្លួន​នារីបម្រើ​សេវាផ្លូវភេទ​ចំនួន០២នាក់ ទី១. ឈ្មោះ ភ័ក្រ ស្រីធា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ទី២. ឈ្មោះ ធា គឹមសា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងលួចបង្កប់សេវាផ្លូវភេទខាង​លើនេះ សមត្ថកិច្ចបានធ្វើការ​ដក​ហូតវត្ថុតាងជាក់ស្តែង រួមមាន ស្រោមអនាម័យទើបប្រើប្រាស់​ថ្មីៗចំនួន០៣ និងស្រោមអនាម័យ​មិនទាន់ប្រើប្រាស់ចំនួន០៧ប្រអប់ផងដែរ ។

លោករស់ សាវិន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ​ជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា នៅទីប្រជុំ​ជនស្រុកស្អាង មានហាងកាហ្វេបង្កប់សេវាផ្លូវភេទរួចមក ការិយាល័យនគរបាលប្រឆាំង​ការជួញដូរ​មនុស្ស និងការពារអនីតិ​ជន បានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរ​បាលខេត្ត និងការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយនគរបាល​ស្រុកស្អាង ចុះធ្វើការឆ្មក់បង្រ្កាបទីតាំងទាំង២ខាងលើនេះ រហូតឈានដល់បង្រ្កាបឃាត់ខ្លួន​នារីបម្រើ​សេវាផ្លូវភេទ ចំនួន០៦នាក់ ខណៈ​ដែល​ម្ចាស់ទីតាំងទាំង០២ខាងលើនេះរត់គេចខ្លួន ។

ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ​ជនខេត្តកណ្តាល ​បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីធ្វើការបង្រ្កាបឃាត់នារីបម្រើសេវាផ្លូវភេទទាំង០៦នាក់ខាង​លើនេះ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកិច្ចសន្យា និងអប់រំនៅនឹងកន្លែងបញ្ឈប់សកម្មភាពនេះ រួចធ្វើការដោះលែងឲ្យមានសេរីភាពវិញ។ ដោយឡែកទីតាំងខាងលើនេះ ត្រូវបានបិទទ្វារបណ្ដោះ​អាសន្ន រហូតមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ទើបប្រគល់ឲ្យម្ចាស់វិញ។ ចំណែកឯម្ចាស់អាជីវកម្ម ០២នាក់ ដែលគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះត្រូវបានស្ត្រីឈ្មោះ ចាន់ លក្ខិណា  ហៅស៊ីណា និងឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ជួលពីម្ចាស់ ដើម្បីបើកហាងកាហ្វេ តែបែរជាលួចបង្កប់សេវាផ្លូវភេទទៅវិញ ៕

RELATED ARTICLES