ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន ប្រគល់រង្វាន់ធំដល់អ្នកមានសំណាង ឈ្នះឆ្នោតនូវទឹកប្រាក់ប្រមាណជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រុមហ៊ុនឆ្នោតផ្សងសំណាង “Lucky Dragon Lotto”ជាក្រុមហ៊ុន ធ្វើការប្រកួតប្រជែង ដោយភាពស្មោះត្រង់ និងផ្ដល់នូវលាភសំណាង យ៉ាងសុក្រិតយុត្តិធម៌ ចំពោះប្រជាជនកម្ពុជាទាំងមូល ខណៈដែលលោកសង្កេតឃើញថា រង្វាន់ធំជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានឈ្នះ និងប្រគល់ដល់ដៃប្រជាពលរដ្ឋជាបន្តបន្ទាប់។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងបន្តទៀតថា ដោយសារតែប្រទេសជាតិ យើងមានសុខសន្តិភាព ទើបអ្នកវិនិយោគ មកធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើង ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាដៃគូយ៉ាងសំខាន់ ធានាបាននូវកំណើនសេដ្ឋកិច្ច ឈានដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
តំណាងពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុរូបនេះបាននិយាយថា ឆ្នោតផ្សងសំណាងនេះ មិនមែនជាល្បែងជាស៊ីសង ឬភ្នាល់គ្នានោះទេ គឺជាការផ្សងសំណាង ហើយរហូតមកដល់ម៉ោងនេះ ដែលអ្នកត្រូវរង្វាន់ធំ ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ មានបួននាក់រួចមកហើយ។ អ្នកទី១ ទទួលបានជាង១៧ម៉ឺនដុល្លារ, អ្នកទី២ ជាង៣៨ម៉ឺនដុល្លារ, អ្នកទី៣ ជាង៥០ ម៉ឺនដុល្លារ និងអ្នកទី៤ ទទួលជិត១៣ម៉ឺនដុល្លារ។ សព្វថ្ងៃនេះមាន១៤ក្រុមហ៊ុន ដែលវិនិយោគលើផ្នែកនេះ ១០ក្រុមហ៊ុន កំពុងដំណើរការប្រកួតប្រជែងតាមតម្លាភាព ហើយ៤ក្រុមហ៊ុនទៀត កំពុងតែរៀបចំនិតិវិធីផ្ទៃក្នុង ដើម្បីបើកដំណើរការ។
គួរបញ្ជាក់ថា ក្រុមហ៊ុន «Lucky Dragon Lotto» បានមកវិយោគលើវិស័យឆ្នោតផ្សងសំណាង ក្នុងប្រទេសកម្ពុជា តាំងឆ្នាំ២០១៣ មក ដែលរហូតមកដល់ពេលនេះ បានប្រហែលជាង៤ឆ្នាំហើយ ដោយក្រុមហ៊ុននេះ បោះទុនយ៉ាងច្រើន វិនិយោគលើផ្នែកឆ្នោតផ្សងសំណាង និងមានលោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោត នាគសំណាង។
ចំពោះអ្នកឈ្នះឆ្នោត៦លេខ ក្នុងចំណោម៣៩លេខ ដែលបានត្រូវរង្វាន់ធំ នូវទឹកប្រាក់ ១២៩,១៩៨ ដុល្លារអាមេរិក គឺបានទៅលើលោក ឈួ តិច មានលំនៅដ្ឋាននៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយលោកជាពាណិជ្ជករមួយរូប ដោយមានក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែលោកមិនបានបង្ហាញវត្តមានឡើង ដោយជាប់ភារកិច្ចចេញទៅក្រៅប្រទេស ដោយបានអញ្ជើញមេធាវីផ្ទាល់ របស់លោកជាអ្នកតំណាងមកជំនួស។
លោក ឈួ តិច បានផ្សងសំណាងរបស់លោកលើ ឆ្នោតនាគនាំសំណាង លើទូរសព្ទរបស់លោកដោយរើសលេខដែលលោកពេញចិត្ត ក៏ចុចបញ្ជូនតាមប្រព័ន្ធ Smart ដោយសារតែលោកកំពុងតែអង្គុយក្នុងរថយន្ត ក៏រកនឹកចង់ផ្សងសំណាងលេងលើឆ្នោត ឆ្នោត៦លេខក្នុងចំណោម៣៩លេខ ចំនួន១០ខ្សែហើយថែមមួយខ្សែទៀត។ ដោយគ្រាន់តែចំណាយមួយខ្សែត្រឹម២ពាន់រៀល។ ប៉ុន្តែវាក្លាយជាការពិតសម្រាប់លោកបានឈ្នះ។មួយខ្សែត្រឹម២ពាន់រៀលអាចនឹងឈ្នះរង្វាន់ធំ ដែលលើសពីអ្វីដែលបានគិត ហើយអាចផ្លាស់ប្តូជីវិតរបស់អ្នក។
ដើម្បីមានសំណាងឈ្នះរង្វាន់ពីឆ្នោតឡូតូ 6/39 របស់ក្រុមហ៊ុននាគនាំសំណាង លោកអ្នកគ្រាន់តែស្វែងរកភ្នាក់ងារ ទ្រូម៉ាន់នី និងឆ្នោតនាគនាំសំណាងដែលនៅជិតលោកអ្នកបំផុត ដោយចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះក្នុងមួយខ្សែរ។ រង្វាន់ Jackpot ថ្មីនេះអាចក្លាយជារបស់លោកអ្នក សូមចូលរួមផ្សងសំណាងទាំងអស់គ្នា៕