Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កោតសរសើរក្រុមហ៊ុន ឆ្នោតនាគនាំសំណាងផ្ដល់រង្វាន់សុក្រិតយុត្តិធម៌

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កោតសរសើរក្រុមហ៊ុន ឆ្នោតនាគនាំសំណាងផ្ដល់រង្វាន់សុក្រិតយុត្តិធម៌

ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន ប្រគល់រង្វាន់ធំដល់អ្នកមានសំណាង ឈ្នះ​ឆ្នោត​នូវទឹកប្រាក់ប្រមាណជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបា​សាក់២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់​ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹង​ថា ក្រុមហ៊ុនឆ្នោតផ្សងសំណាង “Lucky Dragon Lotto”ជាក្រុមហ៊ុន ធ្វើការប្រកួតប្រជែង ដោយភាពស្មោះត្រង់ និងផ្ដល់នូវលាភសំណាង យ៉ាងសុក្រិតយុត្តិធម៌ ចំពោះប្រជាជនកម្ពុជា​ទាំងមូល ខណៈដែលលោកសង្កេតឃើញថា ​រង្វាន់ធំជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានឈ្នះ និងប្រគល់ដល់ដៃប្រជាពលរដ្ឋជាបន្តបន្ទាប់។

ប្រធាននាយកដ្ឋានគ្រប់​គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់​ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក​បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងបន្តទៀតថា ដោយសារតែប្រទេសជាតិ​ យើងមានសុខសន្តិភាព ទើបអ្នកវិនិយោគ មកធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ​កាន់តែច្រើនឡើង ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាដៃគូយ៉ាងសំខាន់ ​ធានាបាននូវកំណើនសេដ្ឋកិច្ច ​ឈានដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន​កម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

តំណាងពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុរូបនេះ​បាននិយាយថា ឆ្នោតផ្សងសំណាងនេះ មិនមែនជាល្បែងជាស៊ីសង ឬភ្នាល់គ្នានោះទេ គឺជាការផ្សងសំណាង ហើយរហូតមកដល់ម៉ោងនេះ ដែលអ្នកត្រូវរង្វាន់ធំ ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ មានបួននាក់រួចមកហើយ។ អ្នកទី១ ទទួលបានជាង១៧ម៉ឺនដុល្លារ, អ្នកទី២ ជាង៣៨ម៉ឺនដុល្លារ, អ្នកទី៣ ជាង៥០ ម៉ឺនដុល្លារ និងអ្នកទី៤​ ​​ទទួលជិត១៣​ម៉ឺនដុល្លារ។ ​សព្វថ្ងៃនេះមាន១៤ក្រុមហ៊ុន ដែលវិនិយោគលើផ្នែកនេះ ១០​ក្រុមហ៊ុន កំពុងដំណើរការប្រកួត​ប្រជែងតាមតម្លាភាព ហើយ៤ក្រុមហ៊ុនទៀត​ កំពុងតែរៀបចំនិតិវិធីផ្ទៃក្នុង ដើម្បីបើកដំណើរការ។

គួរបញ្ជាក់ថា ក្រុមហ៊ុន «Lucky Dragon Lotto» បានមកវិយោគលើវិស័យឆ្នោតផ្សងសំណាង ក្នុងប្រទេសកម្ពុជា​ តាំងឆ្នាំ២០១៣​ ​មក ដែលរហូតមកដល់ពេលនេះ បានប្រហែលជាង៤ឆ្នាំហើយ ដោយក្រុមហ៊ុននេះ បោះទុនយ៉ាងច្រើន វិនិយោគលើផ្នែកឆ្នោតផ្សងសំណាង ​និងមានលោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោត​ នាគសំណាង។​

ចំពោះអ្នកឈ្នះឆ្នោត៦លេខ ក្នុងចំណោម៣៩លេខ ដែលបានត្រូវរង្វាន់ធំ នូវទឹកប្រាក់ ១២៩,១៩៨ ដុល្លារអាមេរិក គឺបានទៅលើលោក ​ឈួ តិច មានលំនៅដ្ឋាន​នៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយលោកជាពាណិជ្ជករមួយរូប ដោយមានក្រុមហ៊ុន​ផ្ទាល់។ ប៉ុន្តែលោកមិនបានបង្ហាញ​វត្តមានឡើង ដោយជាប់ភារកិច្ចចេញទៅក្រៅប្រទេស ដោយបានអញ្ជើញមេធាវីផ្ទាល់ របស់លោកជាអ្នកតំណាងមកជំនួស។

លោក ឈួ តិច បានផ្សងសំណាងរបស់លោកលើ ឆ្នោតនាគនាំសំណាង លើទូរសព្ទរបស់លោកដោយរើសលេខដែលលោកពេញចិត្ត ក៏ចុចបញ្ជូនតាមប្រព័ន្ធ Smart ដោយសារតែលោកកំពុងតែអង្គុយក្នុងរថយន្ត ក៏រកនឹកចង់ផ្សងសំណាងលេងលើឆ្នោត ឆ្នោត៦លេខក្នុងចំណោម៣៩លេខ ចំនួន១០ខ្សែហើយថែមមួយខ្សែទៀត។ ដោយគ្រាន់តែចំណាយមួយខ្សែត្រឹម២ពាន់រៀល។ ប៉ុន្តែវាក្លាយជាការពិតសម្រាប់លោកបានឈ្នះ។មួយខ្សែត្រឹម២ពាន់រៀលអាចនឹងឈ្នះរង្វាន់ធំ ដែលលើសពីអ្វីដែលបានគិត ហើយអាចផ្លាស់ប្តូជីវិតរបស់អ្នក។

ដើម្បីមានសំណាងឈ្នះរង្វាន់ពីឆ្នោតឡូតូ 6/39 របស់ក្រុមហ៊ុននាគនាំសំណាង លោកអ្នកគ្រាន់តែស្វែងរកភ្នាក់ងារ ទ្រូម៉ាន់នី និងឆ្នោតនាគនាំសំណាងដែលនៅជិតលោកអ្នកបំផុត ដោយចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះក្នុងមួយខ្សែរ។ រង្វាន់ Jackpot ថ្មីនេះអាចក្លាយជារបស់លោកអ្នក សូមចូលរួមផ្សងសំណាងទាំងអស់គ្នា៕

 

 

RELATED ARTICLES