Friday, September 20, 2024
Homeតារាខ្មែរម៉ី​ ហ្សីនយ៉ា ថ្ងៃខួបស្វាមីធ្វើឲ្យរំភើបដល់ថ្នាក់ហ្នឹង!

ម៉ី​ ហ្សីនយ៉ា ថ្ងៃខួបស្វាមីធ្វើឲ្យរំភើបដល់ថ្នាក់ហ្នឹង!

បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍ត្រូវបានផ្សះផ្សារជាថ្មីគេសង្កេតឃើញ តារាសម្ដែងអ្នកនាងម៉ី ហ្សិនយ៉ា ជាមួយស្វាមីដែលជាមន្ត្រីបម្រើការនៅក្រសួងផែនការកាន់តែមានភាពកក់ក្ដៅផ្អែមល្ហែមជាងមុន។ជាក់ស្ដែងនៅយប់ថ្ងៃទី២៨ កក្កដា កន្លងទៅនេះស្វាមីអ្នកនាងបានរៀបចំធ្វើខួបកំណើតឲ្យអ្នកនាងយ៉ាងកាលីបមួយថែមទាំងបានប្រកាសប្រគល់កាដូយ៉ាងពិសេសសម្រាប់ជីវិតរបស់អ្នកនាងរហូតធ្វើឲ្យអ្នកនាងទប់ទឹកភ្នែកមិនជាប់ទៀតផង។

ក្នុងពិធីខួបកំណើតនៅហាងមួយម្ដុំភ្នំពេញថ្មីកាលពីយប់ថ្ងៃ២៨ កក្កដា មន្ត្រីក្រសួងផែនការស្វាមីរបស់អ្នកនាងម៉ី ហ្សីនយ៉ា បានធ្វើឲ្យភ្ញៀងកិត្តិយសជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនផងមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសបានធ្វើឲ្យអ្នកនាងហ្សីនយ៉ា រំភើបចិត្តរហូតស្រក់ទឹកភ្នែក។ស្វាមីរបស់អ្នកនាងបានប្រកាសជាចំហនៅចំពោះមុខភ្ញៀវកិត្តិយសថា លោកនឹងមិនធ្វើឲ្យភរិយាសំណព្វចិត្តរបស់លោកបង្ហូរទឹកភ្នែកទៀតទេ។លោកបានប្រកាសសុំទោសភរិយាជាសាធារណៈដែលខុសឆ្គងកន្លងមកថែមទាំងបានសន្យាថាលែងមាននារីខាងក្រៅផងដែរ ។ពោលគឺលោកនឹងមើលថែ ផ្ដល់សុភមង្គលឲ្យភរិយាពេញមួយជីវិតថែមទាំងឲ្យសប្បាយចិត្តរឿងលុយកាក់ទៀតផង។

អ្នកនាងម៉ី ហ្សីនយ៉ា បានទទួលស្គាល់ថាស្វាមីរបស់អ្នកនាងពិតជាធ្វើឲ្យអ្នកនាងរំភើបចិត្តរហូតធ្វើឲ្យអ្នកនាងទប់ទឹកភ្នែកមិនជាប់ក្នុងថ្ងៃខួបកំណើតមែន។អ្នកនាងថាអ្វីដែលស្វាមីរបស់អ្នកនាងបានប្រកាសសន្យាជាចំហនៅចំពោះមុខភ្ញៀវកិត្តិយសនោះបានធ្វើឲ្យអ្នកនាងពេញចិត្តយ៉ាងក្រៃលែងហើយក៏ជាពាក្យពេជ្រដែលអ្នកនាងចង់បានបំផុតពីស្វាមីនៅក្នុងឆាកជីវិតនេះផងដែរដែលអ្នកនាងចាត់ទុកថាជាកាដូដ៏មានតម្លៃបំផុតសម្រាប់អ្នកនាង។

តារាសម្ដែងអ្នកនាងម៉ី ហ្សីនយ៉ា បានបង្ហើបឲ្យដឹងដែរថា បើទោះបីកន្លងមកចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងជួបបញ្ហារង្គោះរង្គើជាបន្តបន្ទាប់ក្ដីតែស្វាមីរបស់អ្នកនាងមិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកនាងទេគឺតែងតែបង្កើតកម្មវិធីលើកទឹកចិត្តដល់អ្នកនាងជានិច្ច។ជាក់ស្ដែងកាលពីឆ្នាំទៅស្វាមីអ្នកនាងបានទិញរថយន្តទំនើបមួយគ្រឿងជាកាដូលើកទឹកចិត្តអ្នកនាង។ប៉ុន្តែសម្រាប់ខួបឆ្នាំនេះបើទោះបីគ្មានកាដូជារថយន្តទំនើបតម្លៃខ្ទង់ម៉ឺនដុល្លារក្ដីតែអ្នកនាងពេញចិត្តយ៉ាងក្រៃលែងចំពោះការសន្យារបស់ស្វាមីគឺមានតម្លៃជាងទឹកប្រាក់រាប់ម៉ឺនដុល្លារទៅទៀតហើយអ្វីដែលកាន់តែរំភើបចិត្តទៀតនោះស្វាមីអ្នកនាងក៏បានទិញសំបុត្រយន្តហោះជាដូថ្ងៃខួបកំណើតសម្រាប់ទៅកម្សាន្តលំហែកាយនៅប្រទេសថៃចាប់ពីថ្ងៃទី៥ សីហា ខាងមុខនេះផងដែរ។

អ្នកនាងហ្សីនយ៉ា អះអាងថា ស្វាមីរបស់អ្នកនាងពិតជាធ្វើឲ្យអ្នកនាងកក់ក្ដៅក្នុងជីវិតមែននាពេលចុងក្រោយនេះខណៈដែលថ្មីៗនេះស្វាមីអ្នកនាងក៏បានបោះទុនខ្ទង់ម៉ឺនដុល្លារឲ្យអ្នកនាងបើកហាងសាឡនមួយផងដែរហើយឱកាសទៅលំហែកាយនៅប្រទេសថៃនាពេលខាងមុខនេះអ្នកនាងមានជំនឿចិត្តថានិងបានសាងអនុស្សាវរីយ៍ស្នេហ៍បន្ថែមទៀតដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាងកាន់តែរឹងមាំ៕

 

RELATED ARTICLES