Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះ​កូរ៉េខាងជើងបង្ខំ ចុះចតនៅទីក្រុង ភាគឦសានរបស់ចិន

យន្តហោះ​កូរ៉េខាងជើងបង្ខំ ចុះចតនៅទីក្រុង ភាគឦសានរបស់ចិន

ចិន៖ យន្តហោះ Air Koryo របស់កូរ៉េ ខាងជើង មួយគ្រឿង ដែលបានធ្វើ ដំណើរចេញពីទី ក្រុងព្យុងយ៉ាង សំដៅមកកាន់រដ្ឋធានី ប៉េកាំងបាន បង្ខំចិត្តចុះ ចតនៅថ្ងៃ សុក្រនេះក្នុង ទីក្រុងភាគ ឦសានស៊ិនយ៉ាងរបស់ ប្រទេសចិនដោយសារតែមាន ចេញផ្សែង នៅក្នុងយន្ត ហោះនោះ នេះបើតាមអ្នកដំណើរម្នាក់បាន ប្រាប់សារព័ត៌មានស៊ីនហួរ។

អ្នកដំណើរ បានថ្លែងថា ផ្សែងបានលេច ឡើង នៅក្នុងកាប៊ីនប្រមាណ ជា៣០នាទីបន្ទាប់ពី យន្តហោះនោះហើរឡើងចេញពី អាកាសយានដ្ឋាន អន្តរជាតិ Pyongyang Sunan International Airport ។ អ្នកបម្រើនៅ លើជើង ហោះហើរនោះបាន ប្រាប់ដល់អ្នកដំណើរ កុំឲ្យភ័យភ័យ ស្លន់ស្លោ ហើយ យន្តហោះនឹងចុះចតជា បណ្តោះអាសន្ននៅ ព្រលានយន្តហោះ Shenyang Taoxian International Airport ។

2

នៅពេលនោះ របាំងមុខអុក ស៊ីហ្សែនបាន ធ្លាក់ចុះមកដោយ ស្វ័យប្រវត្តិហើយ អ្នកដំណើរមួយ ចំនួនបានចាប់ ផ្តើមដកដង្ហើម ដោយលំបាក ដោយសារតែ ខ្វះអុកស៊ីហ្សែន ក្នុងកាប៊ីនអ្នកបើកបរ។ ដូច្នេះជាយថា ហេតុយន្តហោះ នោះ បានចុះចតនៅទីក្រុងស៊ិនយ៉ាង ក្រោយពី១០នាទី នៅលើអាកាស។

ទោះជាយ៉ាងណា ក្រោយពេលចុះចតដល់ លើដីគេសង្កេតឃើញ មានរថយន្តពន្លត់អគ្គីភ័យ ជាច្រើន គ្រឿងត្រូវបាន បញ្ជូនមកអាកាស យានដ្ឋានស៊ិនយ៉ាង ដើម្បីពន្លត់សង្រ្គោះ ឧប្បត្តិហេតុនោះ។

ក្រោយមកយន្តហោះ នោះត្រូវបានគេ ពិនិត្យលក្ខណៈ បច្ចេកទេសផ្សេងៗ ប៉ុន្តែពុំមានការបញ្ជាក់ ច្បាស់លាស់ អំពីភ្លើង ឆេះនៅកន្លែងណាមួយឡើយ។ មួយវិញទៀតនៅ អាកាសយានដ្ឋានអន្តរជាតិ ស៊ិនយ៉ាងគេក៏បាន សង្កេតឃើញមាន ធ្លាក់ភ្លៀងជាមធ្យម ផងដែរពេល យន្តហោះខាងលើ ចុះចតដល់ដី។ រហូតមកដល់ និងពេលនេះ ពុំមានរបាយការណ៍ ដែលបញ្ជាក់ថាមាន អ្នករងរបួសឡើយ។

 

 

 

RELATED ARTICLES