លីប៊ី៖ សាកសពចំនួន១៤នាក់ ដែលត្រូវបានគេកាត់ ក្បាលយកទៅបាត់ក្នុង មន្ទីរពេទ្យក្នុងស្រុក មួយក្នុងទីក្រុងធំ បំផុតទី២របស់ ប្រទេសលីប៊ីកាលពី ថ្ងៃសុក្រ។
សាកសពដែល គេមិនស្គាល់អត្តសញ្ញាណ ទាំងនោះត្រូវបា នគេរកឃើញកាលពី ថ្ងៃព្រហស្បត្តិ៍ហើយត្រូវបាននាំយក ដោយសមាជិក កាកបាទ ក្រហមទៅ កាន់ឃ្លាំងឱសថមួយ ក្នុងទីក្រុង Benghazi ប្រទេសលីប៊ី។
បេសកជនអង្គការសហ ប្រជាជាតិប្រចាំប្រទេសលីប៊ី លោក Martin Kobler បានថ្លែងថាលោកនៅ លើបណ្តាញ Twitter ថា លោកមានការតក់ ស្លុតនិងរន្ធត់ចិត្តយ៉ាង ខ្លាំងដោយឃើញ ការសម្លាប់នេះ និងបានហៅពួកឃាតករថា ជាឧក្រិដ្ឋកម្មសង្គ្រាម។
រហូតមកដល់ពេល នេះគេពុំទាន់ឃើញ មានក្រុមណា មួយចេញមកទទួល ខុសត្រូវ ចំពោះការប្រហារ ជីវិតបែបនេះឡើយ។ លីប៊ីត្រូវបានហ៊ុំព័ទ្ធដោយភាពវឹកវរបន្ទាប់ ពីអតីតមេដឹកនាំ ប្រទេសនេះលោក Muammar Gaddafi ត្រូវបានផ្តួលរំលំក្នុង អំឡុងពេលនៃការ ជ្រួលច្របល់នៃ នយោបាយឆ្នាំ២០១១។
ការប្រយុទ្ធដោយ អំពើហិង្សាបន្ត កើតមានរវាងក្រុម សកម្មប្រយុទ្ធនិងកម្លាំង របស់លោកឧត្តមសេនីយ៍ Khalifa haftar ចាប់តាំងពីលីប៊ី ចាប់ផ្តើមប្រតិបត្តិការ ប្រឆាំងក្រុមសកម្មប្រយុទ្ធ ក្នុងទីក្រុង Benghazi ជិតពីរឆ្នាំមកនេះ។