Friday, October 18, 2024
Homeតារាខ្មែរស្វាមីមាស សុខសោភា មានចំណុចពិសេសចឹងសោះ បានមាស សុខសោភា ស្រលាញ់ដកចិត្តមិនរួច

ស្វាមីមាស សុខសោភា មានចំណុចពិសេសចឹងសោះ បានមាស សុខសោភា ស្រលាញ់ដកចិត្តមិនរួច

មាស សុខសោភា ដែលជាតារាចម្រៀងដ៏ល្បីល្បាញ បានរក្សាចំណងស្នេហ៍ជាមួយប្តីកាណាដា រហូតបានគម្រប់ខួប១០ឆ្នាំ ដែលនាំឱ្យតារាសិល្បៈល្បីៗជាច្រើនទៀត មានការនឹកស្មានមិនដល់ ព្រោះតែពួកគេបែកបាក់គ្នាឆៅៗពេក តែសោភា បែរជារក្សាចំណងស្នេហ៍បានកាន់តែរឹងមាំទៅវិញ បើទោះជាមុននេះមានការសង្ស័យថា ពួកគេបែកគ្នាក្តី។

តាមប្រភពថា មូលហេតុដែលមាស សុខសោភា អាចរក្សាចំណងស្នេហ៍បានយូរជាងឱក សុគន្ធកញ្ញា និងសុគន្ធ និសា ដោយសារប្តីសុខសោភា មានចំណុចពិសេសច្រើនជាងប្រុសដទៃ…។

ចំណងស្នេហ៍មាស សុខសោភា ជាមួយប្រុសកាណាដា ទើបតែប្រារឰធ្វើខួបគម្រប់១០ឆ្នាំ កាលពីខែមុននេះ ដោយតារាចម្រៀងល្បីរូបនេះ បានស្នើសុំឱ្យអ្នកគាំទ្ររូបនាងបន្តគាំទ្រតទៅទៀត បើទោះជានាងមិននិយាយចំៗក្តី តែច្បាស់ណាស់ថា អ្នកចម្រៀងរូបនេះសុំឱ្យមានការអធ្យាស្រ័យ ដែលនាងមិនបានបំពេញតាមប្រពៃណីខ្មែរ ដោយរៀបការត្រឹមត្រូវដូចនារីដទៃនោះ។

យ៉ាងណា នៅក្នុងចង្កោមអ្នកសិល្បៈ មានការជជែកគ្នាកាន់តែច្រើនថា គេសឹងតែមិនជឿថា មាស សុខសោភា អាចរក្សាចំណងស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា បានយូរដល់ម៉្លឹងឡើយ ព្រោះតារាចម្រៀងល្បីៗមួយចំនួន បានបែកបាក់គ្នាយ៉ាងទាន់ហន់នៅពេលដែលពួកគេចាប់ផ្តើមឡើងកូដខ្លាំង។

មហាជនឆ្ងល់ថា តើប្តីមាស សុខសោភា មានអ្វីជាពិសេសបានជាអាចចងចិត្តតារាចម្រៀងល្បីរូបនេះ ឱ្យស្រលាញ់ដោយងប់ងុល ដោយគ្មានការងាករេចិត្តរយៈពេល១០ឆ្នាំនេះ?

តាមអ្នកដែលរៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ និងឆាកតន្ត្រីធំៗបានឱ្យដឹងថា ប្តីមាស សុខសោភា មានចំណុចពិសេសដែលអាចចងចិត្តអ្នកចម្រៀងល្បីរូបនេះបាន គឺថាសឹងគ្រប់ឆាកទាំងអស់ លោកអ៊ឹត រ៉ាដា ជាអ្នករៀបចំសម្លៀកបំពាក់ជូនសុខសោភា ទាំងអស់ ហើយអ្វីដែលធ្វើឱ្យបុរសដទៃមិនអាចធ្វើបានដូចលោករ៉ាដា នោះ គឺនៅតាមឆាកតន្ត្រីមួយចំនួន បុរសខ្មែរ-កាណាដា នោះថែមទាំងដើរយូរសម្លៀកបំពាក់ រ៉ូបជូនសោភា កណ្តាលចំណោមហ្វូងអ្នកសិល្បករដទៃ ដោយមិនមានការខ្មាសអៀនឡើយ ដែលទង្វើបែបនេះហើយនាំឱ្យសោភា ពេញចិត្តជាខ្លាំង រហូតសរសើរប្តីនៅចំពោះមុខមិត្តភក្តិថា កម្រនឹងរកបានប្រុសល្អបែបនេះទៀតផង។

ប៉ុន្តែ សកម្មភាពរបស់ប្តីមាស សុខសោភា នោះមិនមែនត្រូវបានមនុស្សគ្រប់គ្នាសរសើរទាំងអស់នោះទេ ដោយអ្នកខ្លះបែរជាបានពេបជ្រាយដាក់បុរសខ្មែរ-កាណាដា នោះទៅវិញ។

ប្រភពបានឱ្យដឹងថា ប្តីតារាមួយចំនួនបាននិយាយបែបដៀមដាមដាក់ប្រុសខ្មែរ-កាណាដា នោះថា ហាក់ដូចជាមិនសមជិះយន្តហោះមកពីកាណាដា មករស់នៅស្រុកខ្មែរ គឺបែរជាមកយួរខោអាវឱ្យសុខសោភា ទៅវិញ គួរតែរកអ្នកតែងខ្លួនឱ្យសោភា ជាអ្នករៀបចំល្អជាងការបង្ហាញឱ្យគេឃើញបែបនេះ។

ប្តីតារាសិល្បៈម្នាក់ដែលឃើញលោករ៉ាដា យូរខោអាវឱ្យសោភា នោះ និយាយដោយសុំលាក់ឈ្មោះថា “ខ្ញុំដូចជាមិនចេះធ្វើអីចឹងដូចគាត់សោះ មកយូរខោអាវឱ្យប្រពន្ធ កាត់មុខគេឯងម៉េចទេ ដូចជាមិនសូវសមទំនងសោះ ម៉េចមិនប្រើគេផ្សេងទៅ? តែសរសើរគេហើយដែលធ្វើបាន”។

មិនមែនមានតែប្តីមាស សុខសោភា ម្នាក់ទេ ដែលបង្ហាញឱ្យគេឃើញថា លោកស្រលាញ់អ្នកចម្រៀងរូបនេះដល់ឆ្អឹង រហូតដើរយូរខោអាវឱ្យនោះ កន្លងមក គេឃើញពោះម៉ាយហេង ឡុង ហៅរ័ត្ន ដែលជាសង្សារថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា នោះ ក៏បានធ្វើទង្វើដូចលោកអ៊ឹត រ៉ាដា ហើយសកម្មភាពបែបនោះហើយដែលធ្វើឱ្យអ្នកមេម៉ាយចន ច័ន្ទលក្ខិណា លង់ស្នេហ៍បុរសពោះម៉ាយកូន១ រហូតមកដល់ពេលនេះ។

តាមប្រភពថា មិនមែនតែត្រឹមយូរសម្លៀកបំពាក់ឱ្យសុខសោភា ធ្វើឱ្យតារាចម្រៀងដ៏ល្បីល្បាញរូបនេះ ព្រមប្រគល់បេះដូងទៅឱ្យប្រុសខ្មែរ-កាណាដានោះទេ តែនៅមានចំណុចពិសេសៗទៀត ដែលសោភា បានពេញចិត្តនូវទង្វើប្តីរបស់នាងថាល្អជាងប្រុសផ្សេងៗទៀត ដូចជាលោករ៉ាដា តែងតែធ្វើជាតៃកុងឡានឱ្យនាង ដោយពេលខ្លះ បានអង្គុយងោកនៅក្នុងឡាន នៅពេលដែលសោភា ទៅច្រៀងនៅខេត្ត ហើយបុរសកាណាដារូបនោះ ពាក់ម៉ាសក៍ជាប់ជានិច្ច កុំឱ្យគេស្គាល់ថា រូបលោកជាប្តីសុខសោភា ដើម្បីកុំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបណ្តូលចិត្តទៀតផង។

ចំណុចមួយទៀតដែលសោភា ពេញចិត្តប្តីនាងខ្លាំងដែរ គឺផលិតកម្ម Camtrax ដែលជាផលិតកម្មផ្ទាល់ខ្លួននេះ គឺជាការផ្តើមគំនិតដោយសុខសោភា ផ្ទាល់ ហើយលោករ៉ាដា ជាអ្នកគ្រប់គ្រង និងទិញបទចម្រៀងពីអ្នកនិពន្ធបទល្បីៗ ដើម្បីឱ្យសោភា ច្រៀងឱ្យកាន់តែល្បីថែមទៀត ហើយនៅពេលដែលសោភា បាក់ទឹកចិត្តមិនអាចប្រជែងយកតំណែងជាតារាចម្រៀងស្រីលេខ១បាន ព្រោះត្រូវពាំងផ្លូវដោយឱក សុគន្ធកញ្ញា នោះ គឺនៅពេលនោះ ហើយដែលមានតែប្តីនាងម្នាក់គត់ ដែលតែងនៅក្បែរកាយាជួយលើកទឹកចិត្ត និងគាំទ្រនាងគ្រប់ពេលវេលាទាំងអស់។

ចំណុចដែលប្រុសកាដាណាលោកអ៊ឹត រ៉ាដា បានធ្វើបែបនេះហើយ ដែលអាចចងជើងសោភា មិនឱ្យមានចិត្តងាករេទៅស្នេហ៍អ្នកផ្សេងឡើយ ព្រោះបើទោះជាមានអ្នកខ្លះថា ដើរយូរខោអាវឱ្យប្រពន្ធនៅតាមឆាក ហាក់មិនសូវសមភ្នែកក៏ដោយ តែលោករ៉ាដា មិនខ្ចីខ្វល់អ្នកពេបជ្រាយទាំងនោះឡើយ៕

RELATED ARTICLES