Friday, October 18, 2024
Homeតារាខ្មែរញាក់សាច់!សុខ ដែន ចេញបទថ្មីប៊ឺតមាត់តួស្រី ចង់ស្រើបស្រាលមែនទែន(មានវីដេអូ)

ញាក់សាច់!សុខ ដែន ចេញបទថ្មីប៊ឺតមាត់តួស្រី ចង់ស្រើបស្រាលមែនទែន(មានវីដេអូ)

តារាក្បាច់គុណសុខ ដែន ទើបតែចេញបទចម្រៀងថ្មីក្ដៅៗ មួយបទមានចំណងជើងថា“មន្តគាថាស្នេហ៍”ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះលោកសុខ ដែន បានសម្ដែងឈុតឱបថើបប៊ឺតជញ្ជក់មាត់តួស្រីយ៉ាងស្រើបស្រាលដែល កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិង Youtube ខណៈដែលសុខ ដែន បង្ហើបថា តួស្រីអឹមអៀនមុខឡើងក្រហមហើយលោកក៏ចង់មានអារម្មណ៍ស្រើបស្រាលមែនទែនដែរ។

សុខ ដែន បានថ្លែងឲ្យដឹងថា បទនេះលោកបានសម្រិតសម្រាំងជាយូរមកហើយប៉ុន្តែពុំមានលទ្ធភាពផលិតMV គឺទើបផលិតថ្មីៗនេះបន្ទាប់ពីតារាសម្ដែងល្បីៗមួយចំនួនស្ម័គ្រចិត្តជួយសម្ដែងដោយមិនគិតពីប្រាក់កម្រៃខណៈដែលបទនេះបានបញ្ចូលឈុតឆាកឱបថើបជាមួយតួស្រីដែលសម្ដែងដោយកញ្ញាអាង សូនីតា ដែលជាតារាសម្ដែងកំពុងលេចធ្លោមួយរូប។លោកបន្ថែមថា សម្រាប់ឈុតដែលត្រូវសម្ដែងថើបប៊ឺតមាត់កញ្ញាអាង សូនីតា គឺត្រូវសម្ដែង៥ទៅ៦ដងឯណោះ ទើបត្រូវដែលធ្វើអោយតួស្រីអឹមអៀនជាខ្លាំងខណៈដែលលោកក៏ចង់មានអារម្មណ៍មែនទែន។ប៉ុន្តែយ៉ាងណារវាងរូបលោកជាមួយកញ្ញាអាង សូនីតា​ អត់មានទំនាក់ទំនងអ្វីលើសពីធម្មតានោះទេ។ម្យ៉ាងវាគ្រាន់តែជាឈុតសម្ដែងតែប៉ុណ្ណោះហើយលោកក៏អរគុណចំពោះកញ្ញាសូនីតា និងតារាសម្ដែងនៅក្នុងបទនេះផងដែរដែលប្រឹងសម្ដែងបានយ៉ាងល្អថែមទាំងមិនគិតពីប្រាក់កម្រៃ។

បទថ្មី “មន្តគាថាស្នេហ៍”មានការចូលរួមសម្ដែងដោយលោកសុខ ដែន កញ្ញាអាង សូនីតា លោកអ៊ែល ចាន់តារា កីឡាករប្រដាល់លោកវង្ស ណយ នាយឆើត និងតារាសម្ដែងជាច្រើនរូបទៀត។

លោកដែន រំពឹងថាបទនេះនឹងទទួលបានការគាំទ្រហើយលោកនឹងប្រឹងប្រែងផលិតបទថ្មីៗបន្តទៀតខណៈដែលមួយរយៈចុងក្រោយទីផ្សារសម្ដែងភាពយន្តខាងវាយតប់របស់លោកមិនស្ទុះដូចមុនដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់ប្រចាំថ្ងៃផងដែរ។យ៉ាងណាលោកថា មិនរាថយទេគឺលោកនឹងតស៊ូលើវិថីសិល្បៈបន្ថែមទៀតព្រោះលោកស្រលាញ់វិស័យនេះណាស់៕

RELATED ARTICLES