ភ្នំពេញ៖ ស្រ្តីម្នាក់អះអាងថាប្តីរបស់គាត់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ក្រុមហ៊ុនឆយ រៀបការជាមួយគ្នាបាន៧ឆ្នាំ លួចមានស្រីស្នេហ៍រហូតដល់ទៅ៤នាក់បន្តបន្ទាប់គ្នា ដោយឡែកនៅវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី២៣ ខែកកដ្កា លោកប្តីបានដឹកស្រីស្នេហ៍ទី៤ចូលផ្ទះសំណាក់ត្រូវប្រពន្ធតាមទាន់ប្តឹងសមត្ថកិច្ចលោកប្តីភ័យស្លន់ស្លោបើករថយន្តរត់ចោលស្រីស្នេហ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនៅមុខផ្ទះសំណាក់យីហោ គ្រួសារខ្ញុំ ស្ថិតតាមបណ្តោយផ្លូវលោកឧកញ៉ា ម៉ុងរិទ្ធី ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្ត្រីជាប្រពន្ធមានឈ្មោះ ចិន ចិន្តា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ប្តីមានឈ្មោះវ៉ាយ ដារា អាយុ២៩ឆ្នាំ មុខរបរជាបើករថយន្តតាក់ស៊ីម៉ែត្រអោយក្រុមហ៊ុនឆយ អ្នកទាំង២នាក់មានទីលំនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ឲ្យដឹងថារូបគាត់នឹងប្តីបានរៀបការរស់នៅជាមួយគ្នាបានចំនួន៧ឆ្នាំមកហើយនឹងបង្កើតបានកូនប្រុសម្នាក់មានអាយុ៣ឆ្នាំហើយតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធ មកប្តីបានប្រកបមុខរបរបើករថយន្តតាក់ស៊ីម៉ែត្រឲ្យក្រុមហ៊ុនឆយ តែងតែលួចមានស្រីញីមិនសូវចូលផ្ទះជាទៀងទាត់នោះទេ សរុបមកដល់ពេលនេះគឺមានស្រីស្នេហ៍រហូតដល់ ទៅ៤នាក់មកហើយប៉ុន្តែគាត់តាមទាន់រហូត ។ កាលពី២ឆ្នាំមុនរូបនាងបានតាមទាន់ប្តីរដឹកស្រីស្នេហ៍ទៅដេកនៅផ្ទះសំណាក់នៅម្តុំផ្សារហេងលីម្តងរួចទៅហើយ គាត់បានវាយគ្នាជា មួយស្រីស្នេហ៍របស់ប្តីផ្អើលនៅក្នុងបន្ទប់ផ្ទះសំណាក់នោះថែមទាំងបានថតប្តីនាងនឹងស្រីស្នេហ៍ដាក់បង្ហោះតាមហ្វេសបុកទៀតផង ។ លុះក្រោយមកបានដាច់គ្នាជាមួយស្រីស្នេហ៍ ខាងលើហើយលួចបង្កាត់ភ្លើងស្នេហាជាមួយស្រីផ្សេងទៀតបន្តបន្ទាប់២នាក់ទៀត ពេលដែលគាត់ដឹងថាលោកប្តីជាមនុស្សមានចំណង់តណ្ហាក៏បានសុំលែងលះ តែលោកប្តីមិន ព្រមផ្តិតមេដាយលែងលះទេ ដោយលោកប្តីប្រាប់មូលហេតុដែលរូបគេមិនព្រមផ្តិតមេដៃអោយមកពីរូបនាងចេះតែតាមរករឿងរូបគេពេលចូលផ្ទះសំណាក់កន្លងមកនេះ ។
ប្រភពដដែលបន្តទៀតថា យសារតែបុរសជាប្តីព្រមផ្តិតមេដៃអោយរូបនាងទើបរូបនាងតាមដានបុរសជាប្តីជារៀងរាល់យប់ រហូតដល់វេលាម៉ោងខាងលើរូបនាងបានជិះម៉ូតូ១គ្រឿង២នាន់បងស្រីតាមរថយន្តបុរសជាប្តីមកដល់ចំណុចរវង្វងមូលកាំកូស៊ីធីស្រាប់តែឃើញប្តីរបស់នាងដឹកស្រីស្នេហ៍ចូលដេកផ្ទះសំណាក់គ្រួសារសុខសាន្ត ឃើញបែបនេះ ក៏បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឲ្យជួយអន្តរាគមន៍ ។
ព័ត៌មានលម្អិត នឹងផ្សាយជូនលើទំព័រកាសែត លេខពិសេស ចេញថ្ងៃចន្ទ ស្អែកនេះ ៕