ភ្នំពេញ ៖ គេហដ្ឋានប្រភេទស្សប់ ហោស៍ ក្នុងគម្រោងថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី ចម្ងាយប្រហែល៤០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី នឹងប្រកាសលក់ជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដោយបញ្ចុះតម្លៃរហូតដល់ ៨%។
គេហដ្ឋានប្រភេទស្សប់ ហោស៍ ក្នុងគម្រោងថ្មី ដឹផាកលែនTK មានចំនួនត្រឹមតែ៥២គេហដ្ឋានតែប៉ុណ្ណោះ ហើយត្រូវបានរចនាយ៉ាងប្រណីត តាមបែបអឺរ៉ុប ប្រកបដោយគុណភាពខ្ពស់ ដែលអាចអនុញ្ញាតឲ្យម្ចាស់គេហដ្ឋានប្រកបអាជីវកម្មបានយ៉ាងងាយស្រួល។
គម្រោងនេះស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលហ៊ុមព័ទ្ធដោយសាលារៀនអន្តរជាតិដូចជា សាកលវិទ្យាល័យហ្សាម៉ាន់ (Zaman University) និងសាលារៀនអន្តរជាតិអូស្ត្រាលី (Australian International School Phnom Penh) ផ្សារទំនើប ដូចជា ផ្សារទំនើបអ៊ីអ៉នម៉លទី២ (Aeon Mall 2) និងផ្សារទំនើបម៉ាក្រូ (Macro) ធនាគារ ភោជនីយដ្ឋាន និងហាងកាហ្វេនិងក្លឹបកីឡា។
ក្រៅពីស្សប់ ហោស៍ ក្នុងគម្រោង ដឹផាកលែនTK ក៏មានដីឡូត៍សម្រាប់ពុះលក់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកណ្ដាលក្រុមហ៊ុនជីប ម៉ុង លែន អគារលេខ១៣៧ មហាវិថីម៉ៅសេទុង ខណ្ឌចំការមន ឬលេខទូរស័ព្ទ៖ 061 997 888 ឬ 071 8997 888៕