Wednesday, December 25, 2024
Homeប្លែកៗក្មេង​ប្រុស​មាន​គ្រឿង​ក្នុង​«ដុះ​លៀន​»ចេញ​ក្រៅ​ត្រង់​ពោះ​

ក្មេង​ប្រុស​មាន​គ្រឿង​ក្នុង​«ដុះ​លៀន​»ចេញ​ក្រៅ​ត្រង់​ពោះ​

ការផ្សព្វផ្សាយទិដ្ឋភាពក្មេងប្រុស មានថង់គ្រឿងក្នុងនៅខាងក្រៅសរីរាង្គ ធ្វើឲ្យមនុស្សមិនតិចនាក់ទេ ស្រក់ទឹកភ្នែក ។ ដោយសារកើតជំងឺកំណាចមានឈ្មោះថា សរសៃឈាមប៉ោង ធ្វើឲ្យគ្រឿងក្នុងរបស់ក្មេងប្រុស Ethan Suglo បានរីកចម្រើនខុសទីតាំង ។ ជំនួសឲ្យស្ថិតនៅខាងក្នុង គ្រឿងក្នុងនោះបែរជា «លៀន» មកក្រៅទាំងអស់នៅត្រង់ពោះ ។

បើតាមការឲ្យដឹង គ្រួសារបានរកឃើញសញ្ញាចម្លែករបស់ Ethan តាំងពីយូរមកហើយ ប៉ុន្តែដោយសារជីវភាពលំបាកលំបិន ពួកគេមិនអាចនាំក្មេងប្រុសនេះ ទៅព្យាបាលបានទេ ។ ក៏ប៉ុន្តែ សាច់ញាតិមានសំណាង បានញញឹមដាក់ក្មេងប្រុសអាយុ៣ឆ្នាំ រស់នៅសាធារណរដ្ឋហ្គាណានេះ ពេលព្រះផ្តល់ឱកាសឲ្យគេបានជួបវេជ្ជបណ្ឌិត David Williams កាលពីរដូវក្តៅឆ្នាំមុន ។ ដំបូង លោកវេជ្ជបណ្ឌិតគិតថា នេះជាករណីប៉ោងពោះ ដោយសារព្រូន ឬខ្វះអាហារូបត្ថម្ភ ។ ក៏ប៉ុន្តែ ពេលពិនិត្យផ្ទាល់ ទើបវេជ្ជបណ្ឌិត David មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ, លោកវេជ្ជបណ្ឌិត David បាននិយាយថា ក្នុងរយ:ពេល ប្រកបអាជីពវេជ្ជសាស្រ្ត លោកមិនដែលជួប ករណីជំងឺណាដូច Ethan ទេ ។ ដូច្នេះលោកក៏មិនហ៊ានអះអាងថា លោកអាចព្យាបាលក្មេងប្រុសក្រីក្រនេះ ឬក៏អត់នោះទេ ។ ក៏ប៉ុន្តែ ដោយសារតែការអាណិតអាសូរក្មេងប្រុស Ethan លោកបានសម្រេចចិត្តថានឹងជួយក្មេងប្រុសអភ័ព្វនេះ ឲ្យអស់ពីលទ្ធភាព ។

ក្រោយមក វេជ្ជបណ្ឌិត David បានទំនាក់ទំនងដោយផ្ទាល់ ជាមួយបន្ទប់វះកាត់នៅហ្គាណា ក៏ដូចជានីហ្សេរីយ៉ា និងស្វែងរកជួបអ្នកជំនាញឈានមុខ ដើម្បីរកវិធីវះកាត់ឲ្យ Ethan ។ មិនត្រឹមតែប៉ុណ្ណោះទេ លោករួមជាមួយភរិយារបស់ខ្លួនបានបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ សម្រាប់ការវះកាត់ឲ្យក្មេងប្រុសនេះ ។ គិតមកដល់ពេលវេលាសព្វថ្ងៃ ពួកគេរៃអង្កាសប្រាក់បាន ៥១.០០០ផោន ។ នៅពេលឆាប់ៗខាងមុខ Ethan នឹងទៅដល់ប្រទេសអង់គ្លេស ដើម្បីវះកាត់៕

ប្រភព៖ Daily Mail

RELATED ARTICLES