Wednesday, November 27, 2024
Homeតារាខ្មែរតារាស្រីស្អាតខ្មែរ ប៉ះស្រីស្អាតថៃ ផ្អើលផ្សារអុីអនម៉ល

តារាស្រីស្អាតខ្មែរ ប៉ះស្រីស្អាតថៃ ផ្អើលផ្សារអុីអនម៉ល

ក្រុមយុវវ័យជាច្រើនបានប្រជ្រៀតគ្នានៅហាង CC Double O នៅផ្សារទំនើប Aeon កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ដោយពួកគេបានអន្ទះសារចង់ជួប និងថតរូបជាមួយតារាចម្រៀង និងសម្ដែងល្បីឈ្មោះរបស់ថៃ នាង Jannie Weigel ដែលបានចូលរួមអបអរសាទរ និងបង្ហាញសម្លៀកបំពាក់របស់ហាងម៉ាកដ៍ល្បីនេះផងដែរ។ គេក៏ឃើញមានតារាស្រីស្អាតខ្មែរ៣ដួងផងដែរ ចួលរួមព្រឹត្តិការណ៍នោះ គឺស្រីស្អាតមាន សូនីតា​​, ម៉ាក សែន សូនីតា​ និងគង់ ច័ន្ទស្រីមុំ ដែលតារាខ្មែរនិងថៃ សុទ្ធតែមានរូបសម្រស់គួរឲ្យទាក់ទាញនេះ ក៏បានឈរបង្ហាញម៉ូដម្លៀកបំពាក់របស់ហាង CC Double O ព្រមទាំងមានការថតរូបជាមួយគ្នា ដោយភាពស្និទ្ធស្នាលផងដែរ។

ក្រុមអ្នកគាំទ្រដែលឈរណែនណាន់តាន់តាប់ចាំជួប Idol របស់ខ្លួននោះ បាននិយាយថា សម្រស់តារាខ្មែរនិងថៃ ស្អាតម្យ៉ាងម្នាក់ទេ គឺមិនចាញ់មិនឈ្នះគ្នាឡើយ ហើយនៅពេលដែលពួកគេធ្វើការជាមួយគ្នាបែបនេះ គឺកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្ដង ព្រោះសុទ្ធតែស្រីស្អាតដែលមានសាច់សខ្ចីដូចគ្នា។

នាង Jannie Weigel បានឲ្យដឹងថា នាងពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីសម្ពោធហាង CC Double O នេះ ពិសេសគឺបានជួប Fan កម្ពុជា ដែលមានការទទួលរាក់ទាក់នាងមែនទែន ទើបធ្វើឲ្យនាងមានចិត្តរំភើបខ្លាំង និងចង់មកកម្ពុជា លើកក្រោយៗទៀត។

CC Double O មានសាខាចំនួន៤៥ នៅក្នុងប្រទេសថៃ និងបានក្លាយខ្លួនជាផលិតផលមួយដ៍ពេញនិយមបំផុតនៅក្នុងទីផ្សារសម្លៀកបំពាក់នៃប្រទេសនេះ ជាពិសេសក្នុងចំណោមយុវវ័យថៃ តែម្ដង។ CC Double O មានមោទនភាពយ៉ាងខ្លាំងចំពោះដំណើរមកកាន់សាខាទី៤៦ របស់ខ្លួន ក្នុងគោលបំណងផ្ដល់ជូនអតិថិជនទាំងឡាយនូវជម្រើសដ៍សម្បូរបែបទីផ្សារលក់សម្លៀកបំពាក់ជាងគេ។

លោក Krit Singhsachathet ជា Brand Director បានឲ្យដឹងថា ”យើងពិតជារំភើប ក៍ដូចជាមានភ័ព្វសំណាងដែលបានដំណើរការហាងទី១ នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើប Aeonនេះ។ CC Double O នឹងនាំលោកអ្នកមកកាន់ជីវិតដ៍រស់រវើក ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញ និងទាន់សម័យជាងនេះទៅទៀត ដើម្បីនាំមកជួនលោកអ្នកនូវផលិតផលគុណភាពខ្ពស់អមដោយការរចនាដ៏អស្ចារ្យ ពោរពេញទៅដោយគុណតម្លៃ និងមានច្រើនជម្រើស ស្របទៅតាមតម្រូវការ ព្រមទាំងចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់ៗរូប។ យើងជឿជាក់ថា CC Double O នឹងទទួលបានការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ នាពេលបច្ចុប្បន្ននេះ យុវវ័យកម្ពុជាមានទស្សនៈបើកទូលាយ ព្រមទាំងស្របខ្លួន និងទទួលយកនិន្នាការថ្មីបានយ៉ាងឆាប់រហ័ស។ បទពិសោធន៍ដ៏ជោគជ័យនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា យើងទទួលបានលទ្ធផលវិជ្ជមានក្នុងទីផ្សារកម្ពុជា”។

ដោយឡែកតារាស្រីស្អាតៗរបស់កម្ពុជា ដែលមានកញ្ញាមាន សូនីតា ម៉ាក សែនសូនីតា និងគង់ ច័ន្ទស្រីមុំ បានឲ្យដឹងស្របគ្នាដែរថា ការមកដល់របស់ CC Double O នៅពេលនេះ គឺជាសញ្ញាល្អមួយដែលធ្វើឲ្យយុវវ័យខ្មែរ កាន់តែមានការយល់ដឹងបន្ថែមទៀតនូវសម្លៀកបំពាក់ដែលនាំចូលពីប្រទេសថៃ ប្រកបដោយគុណភាពខ្ពស់នេះ ដើម្បីបង្ហាញពីភាពពេញនិយមរបស់ពួកគេទៅតាមយុគសម័យថ្មីនេះ៕

RELATED ARTICLES