ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានល្បួង ក្មេងស្រីដែលរស់នៅក្បែរផ្ទះគ្នាម្នាក់ រំលោភ– សេពសន្ថវៈ រហូតដល់បានសម្រេចជាបន្តបន្ទាប់ ចំនួន៣លើក និងតែងសម្លុតគំរាមមិនឱ្យក្មេងស្រីនិយាយប្រាប់អ្នកណាម្នាក់ដាច់ខាត លុះ ក្មេងស្រីរងគ្រោះទ្រាំមិនបាន ក៏សម្រេចចិត្ត ទម្លាយរឿងរ៉ាវប្រាប់ក្រុមគ្រួសារឱ្យដឹង ក៏ត្រូវ ក្រុមគ្រួសារប្តឹងប៉ូលិសចាប់ឃាត់ខ្លួនយុវជន ល្មោភកាមនោះមកចាត់ការតាមច្បាប់។
ករណីល្បួងរំលោភសេពសន្ថវៈក្មេងស្រី នេះបានកើតមានឡើងជាបន្តបន្ទាប់ក្នុងរយៈ ពេល៣ថ្ងៃជាប់ៗគ្នា ពោលគឺចាប់ពីថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ ដោយក្នុងមួយថ្ងៃ ជនសង្ស័យរំលោភសេពសន្ថវៈ ក្មេងស្រីបានសម្រេចមួយលើក សរុប៣ថ្ងៃ រំលោភសេពសន្ថវៈបានសម្រេចចំនួន៣លើក។ ចំណែករឿងរ៉ាវបានបែកធ្លាយនិងត្រូវសមត្ថ– កិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភ– សេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះសែម ប៊ុនធឿន អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្នុងភូមិ–សង្កាត់កើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះម.ស.ម អាយុ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ–សង្កាត់ខាង លើជាមួយគ្នា និងមានម្តាយឈ្មោះមាស ស្រីវី ជាមនុស្សមានជំងឺប្រចាំកាយស្លាប់មួយចំហៀង ខ្លួន ព្រមទាំងផ្ទុកមេរោគអេដស៍ទៀតផង។ (មានត)
ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ