Monday, December 23, 2024
Homeព័ត៌មានជាតិប្រុស​​ស្ទាវ​​ល្បួង​​ក្មេង​​ស្រី​​រំលោភ​​៣​​ដង បែក​​ការ

ប្រុស​​ស្ទាវ​​ល្បួង​​ក្មេង​​ស្រី​​រំលោភ​​៣​​ដង បែក​​ការ

ភ្នំពេញ  យុវជនឈាមរាវម្នាក់ បានល្បួង ក្មេងស្រីដែលរស់នៅក្បែរផ្ទះគ្នាម្នាក់ រំលោភសេពសន្ថវៈ រហូតដល់បានសម្រេចជាបន្តបន្ទាប់ ចំនួន៣លើក និងតែងសម្លុតគំរាមមិនឱ្យក្មេងស្រីនិយាយប្រាប់អ្នកណាម្នាក់ដាច់ខាត លុះ ក្មេងស្រីរងគ្រោះទ្រាំមិនបាន ក៏សម្រេចចិត្ត ទម្លាយរឿងរ៉ាវប្រាប់ក្រុមគ្រួសារឱ្យដឹង ក៏ត្រូវ ក្រុមគ្រួសារប្តឹងប៉ូលិសចាប់ឃាត់ខ្លួនយុវជន ល្មោភកាមនោះមកចាត់ការតាមច្បាប់។

ករណីល្បួងរំលោភសេពសន្ថវៈក្មេងស្រី នេះបានកើតមានឡើងជាបន្តបន្ទាប់ក្នុងរយៈ ពេល៣ថ្ងៃជាប់ៗគ្នា ពោលគឺចាប់ពីថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ ដោយក្នុងមួយថ្ងៃ ជនសង្ស័យរំលោភសេពសន្ថវៈ ក្មេងស្រីបានសម្រេចមួយលើក សរុប៣ថ្ងៃ រំលោភសេពសន្ថវៈបានសម្រេចចំនួន៣លើក។ ចំណែករឿងរ៉ាវបានបែកធ្លាយនិងត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

IMG_8683

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះសែម ប៊ុនធឿន អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះម..ម អាយុ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសង្កាត់ខាង លើជាមួយគ្នា និងមានម្តាយឈ្មោះមាស ស្រីវី ជាមនុស្សមានជំងឺប្រចាំកាយស្លាប់មួយចំហៀង ខ្លួន ព្រមទាំងផ្ទុកមេរោគអេដស៍ទៀតផង។ (មានត)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES