Saturday, September 21, 2024
Homeតារាខ្មែររាជិនីក្រមា មាន សូនីតា ពិបាកសម្រេចចិត្តជ្រើសរើស

រាជិនីក្រមា មាន សូនីតា ពិបាកសម្រេចចិត្តជ្រើសរើស

តារារូបស្រស់មាន សូនីតា ដែលហ៊ឺហាដល់កំពូល មានវីឡា និងឡានទំនើបជិះមិនចាញ់ជំទាវនោះ ពេលនេះតារាវ័យក្មេងរូបនេះ បានដើរតាមគន្លងកែវ និសា ដែរ គឺដើរចាយលុយនៅក្រៅប្រទេស សប្បាយមួយអស់ដៃតែម្តង ខណៈដែលមុននេះ សុនិតា នៅប្រទេសអ៊ីតាលី។

ការក្លាយទៅជាតារាសម្បូរទ្រព្យ ទាំងវ័យក្មេង មិនគួរឱ្យជឿបែបនេះ ក្រោយពេលដែលសុនីតា ជំពប់រឿងស្នេហាជាមួយមន្ត្រីគយ វ័យ៥០ក្រាស់ម្នាក់ និងស្របពេលលេចឮថា មានថៅកែពេជ្រម្នាក់ ក៏តាមទាក់ទងស្នេហ៍នាងផងដែរ ទើបមិនដឹងថា ស្រីស្អាតរូបនេះសម្រេចចិត្តស្នេហ៍ លោកគយ ឬថៅកែពេជ្រ?…។

មាន សូនីតា បានចេញទៅដើរកម្សាន្តនៅប្រទេសអ៊ីតាលី កាលពីចុងខែសីហា នេះ ដោយនាងបានបង្ហាញភាពសប្បាយរីករាយមួយអស់ដៃតែម្តង។ នេះមិនមែនជាលើកទី១ឡើយ សម្រាប់តារាស្រីរូបនេះ គឺកន្លងមក គេតែងតែឃើញនាងចេញទៅដើរលេងនៅក្រៅប្រទេសជាញឹកញាប់ ដោយមិនខ្វល់លុយកាក់ឡើយ ខណៈដែលកន្លងមក តារាស្រីដែលមានភាពហ៊ឺហាដូចនាង គឺគិតតែពីចេញទៅដើរកម្សាន្តនៅបរទេស ទិញអីវ៉ាន់ម៉ាកល្បីៗនោះ គឺមានតែកែវ និសា និងម៉ាក សែនសូនីតា ប៉ុណ្ណោះ។

មាន សូនីតា តែងតែព្យាយាមគេចការសម្ភាសន៍របស់អ្នកកាសែត ជានិច្ច ទើបមិនអាចសុំការបកស្រាយបំភ្លឺបាន។ តែយ៉ាងណា ការដែលតារាវ័យក្មេងក្លាយទៅជាអ្នកមានទ្រព្យយ៉ាងស្តុកស្តម្ភ នៅពេលនេះ គឺចំពេលដែលដំណឹងដែលនៅក្នុងចង្កោមអ្នកសិល្បៈ កំពុងតែនាំគ្នាល្បីសុសសាយពេញចង្កោមអ្នកសិល្បៈថា ស្រីស្អាតអតីត Freshie Girl រូបនេះមាន មន្ត្រីគយ អាយុ៥០ប្លាយម្នាក់ ជាខ្មែរកាត់ចិននោះ តាមស្នេហ៍ស្រីស្រស់ធ្មេញច្រពើសរូបនេះ យ៉ាងស្អិតបំផុត ហើយក្រោយមកស្រាប់តែសូនីតា ត្រូវបានប្រភពដែលស្និទ្ធស្នាលជាមួយនាងបំផុតបានទម្លាយឱ្យដឹងថា នាងបានទិញវីឡានៅបុរីមួយ តម្លៃជាង៣០ម៉ឺនដុល្លារ ក្បែរបឹងស្នោ តាមផ្លូវជាតិលេខ១ ហើយប្តូរពីជិះឡាន Camry Hybrid មកជិះរថយន្ត Mazda ដែលមានតម្លៃជាង៥ម៉ឺនដុល្លារវិញម្តង ស្របពេលដែលហាងលក់ក្រមារបស់នាង ដែលសម្ពោធកាលពីខែមុន ត្រូវចាយទុនមិនក្រោម៣ម៉ឺនដុល្លារឡើយ។

ប្រភពបានឱ្យដឹងថា សូនីតា ពេលនេះមានទ្រព្យមិនក្រោម៤០ម៉ឺនដុល្លារឡើយ ហេតុនេះហើយបានជាតារាស្រីៗមួយចំនួនបានស្ញប់ស្ញែងពីស្រីស្អាតរូបនេះថា ពិតជាមានជីវភាពប្រែប្រួលឆាប់រហ័សមែន ត្រឹមតែ១ឆ្នាំចុងក្រោយសោះ សូនីតា មានអ្វីៗគ្រប់យ៉ាងដែលនាងចង់បានពីមុន។

យ៉ាងណា គេនៅតែមិនដឹងថា ស្រីស្អាតរូបនេះបានប្រាក់មកពីណាច្បាស់លាស់ឡើយ ព្រោះថា លោកគយ ដែលតាមស្នេហ៍នាងនោះមិនមែនជាបុរសនៅលីវឡើយ គឺមានប្រពន្ធនិងកូន១ទៅហើយ ហេតុនេះបានជាតារាមួយចំនួនបានខ្សឹបខ្សៀវគ្នាថា សូនីតា ដែលមានស្បែកសាច់សខ្ចីរូបនេះ នឹង មិនយកខ្លួនទៅប្តូរទ្រព្យដោយលោតឆត្រឡើយ ស្របពេលដែលតារាមួយចំនួនទៀត បែរជាថា ពិបាកសន្និដ្ឋានណាស់ ព្រោះថា លោកគយនោះ ពេញចិត្ត និងស្រលាញ់សូនីតា ខ្លាំងណាស់ រហូតភ្លេចគិតថា លោកមានប្រពន្ធកូនហើយទៀតផង។

គួរបញ្ជាក់ថា មាន សុនីតា មុនប៉ះស្នេហ៍លោកគយអាយុ៥០ក្រាស់នេះ តារាវ័យក្មេងដែលជិះរថយន្តតាំងពី Corolla ឡើងរហូតដល់ Mazda រូបនេះធ្លាប់ជួបរឿងស្នេហ៍ដ៏រសើបជា២លើករួចមកហើយ ក្នុងនោះ មានដូចជា ថៅកែស្រីលក់ពេជ្រ នៅក្បែរផ្សារធំថ្មី និងលោកថៅកែកាហ្វេនៅក្បែរផ្សារធំថ្មីដូចគ្នាដែរ។ ប៉ុន្តែ តាមប្រភពថា មន្តស្នេហ៍សុនីតា បានធ្វើឱ្យថៅកែស្រីលក់ពេជ្រ ពេញចិត្តនាងខ្លាំងណាស់ រហូតហួងហែងស្រីស្អាតរូបនេះមិនឱ្យថតសិចស៊ីទៀតផង។

យ៉ាងណា គេថា ស្រីស្អាតទៅដល់កន្លៀតណាក៏មានប្រុសចោមស្នេហ៍នោះ ពិតជាមិនខុសមែន ព្រោះសូនីតា ដែលទៅបង្ហាញម៉ូដដល់ទីណា ធ្វើឱ្យមន្ត្រីធំៗជ្រួលជ្រើមស្នេហ៍នាង ព្រោះគេចាត់ទុកថា ជាស្រីស្អាតដាច់គេ។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា តើបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់មាន សូនីតា ពេលនេះ នឹងជ្រើសយកថៅកែស្រីលក់ពេជ្រ ឬលោកគយ ព្រោះតែអ្នកទាំង២ សុទ្ធតែជាអ្នកមានទ្រព្យមិនចាញ់ឈ្នះគ្នាបែបនេះ?៕

RELATED ARTICLES