ចិន៖ អាជ្ញាធរក្នុងប៉េកាំង បានបិទកម្មវិធីព័ត៌មានមួយ ចំនួនដែលប្រតិបត្តិការ តាមគេហទំព័រធំៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែង រឹតបណ្តឹងការចេញរបាយការណ៍ ព័ត៌មានសង្គមនិងនយោបាយ។
សារព័ត៌មានរដ្ឋ Beijing News បានរាយ ការណ៍កាល ពីថ្ងៃអាទិត្យថា ហេតុផល នៃផែនការ ណ៍បិទ វ៉េបសាយឬបណ្តាញសង្គមគឺ សំអាងទៅលើការរំលោភបំពានច្បាប់ ដូច្នេះការិយាល័យក្រុង ប៉េកាំងទទួលបន្ទុកធ្វើនិយ័តកម្មសន្តិសុខអ៊ីនធើរណេត បានបង្គាប់ឲ្យបណ្តាញព័ត៌មាន Sina , Sohu, Netease និង iFeng បិទកម្មវិធីព័ត៌មានរបស់ពួកគេ ស្គាល់ថាកាន់តែមិនទទួលខុសត្រូវលើព័ត៌មានសង្គមនិងនយោបាយ។
តាមច្បាប់ បណ្តាញព័ត៌មានចិន ត្រូវបានអនុញ្ញាត ឲ្យប្រតិបត្តិត្រឹម តែព័ត៌មាន នយោបាយដែលយក ចេញពីសារព័ត៌មានរដ្ឋនិង គ្រប់គ្រងដោយ គណៈកម្មការបក្សឬ រដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្វីបើមានការកំណត់ឬ ចែងយ៉ាងជាក់លាក់ នៅក្នុងច្បាប់បង្ហាញឲ្យឃើញពីការប្រឆាំង និងបណ្តាញព័ត៌មានដែលមានក្រុមប្រមូល ព័ត៌មានផ្ទាល់ខ្លួនរៀងៗខ្លួន ក៏បណ្តាញព័ត៌មាន ធំទាំងនោះត្រូវបាន ជំរុញដោយផ្នែកតាមរយៈ ផលប្រយោជន៍ ពាណិជ្ជកម្មក៏ដូចជា ការតាមចាប់អ្នកសា រព័ត៌មាន ឬការបង្កើត ឲ្យបុគ្គលិកការិយាល័យនិពន្ធផ្ទាល់ ខ្លួនតាមសា្ថប័នសារ ព័ត៌មាននីមួយៗ ប្រមាញ់យកនូវបញ្ហាសង្គមក្តៅៗ និងដឹកនាំស៊ើបអង្កេតស៊ីជម្រៅជាដើម។
អាជ្ញាធរបានបិទ ភ្នែកជាយូរ មកហើយចំពោះ បណ្តាញព័ត៌ មានទាំងនោះ ដែលជួលបុគ្គលិកផ្ទាល់ខ្លួនរបស់ពួកគេឲ្យរាយការណ៍ អំពីព័ត៌មានដែល គ្មានសម្បជញ្ញៈដូចជាផ្នែកកម្សាន្តនិងកីឡា ប៉ុន្តែអ្វីដែលតែងតែជាក្តីបារម្ភនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក និពន្ធលើប្រធានបទសម្បជញ្ញៈ ក្រៅពីការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋាភិបាល។
ហេតុដូច្នោះការបិទ កម្មវិធីព័ត៌មាន ដែលដំណើរតាមរយៈគេហទំព័រគឺ ដើម្បីរឹងបន្តឹង បន្ថែមក្នុងព័ត៌ មានស៊ើបអង្កេតរបស់ចិន នេះបើតាមការលើក ឡើង របស់សាស្ត្រាចារ្យ ផ្នែកព័ត៌មាននៅ ក្រុងប៉េកាំងបានបញ្ជាក់។