Saturday, September 21, 2024
Homeតារាខ្មែរអីយ៉ាស់!សុខ ដែន ចេញបទថ្មី”ខ្យល់បក់ដីហុយ”(មានចម្រៀង)

អីយ៉ាស់!សុខ ដែន ចេញបទថ្មី”ខ្យល់បក់ដីហុយ”(មានចម្រៀង)

នាពេលចុងក្រោយនេះតារាក្បាច់គុណលោកសុខ ដែន ស្រាប់តែងាកមកផលិតបទចម្រៀងOriginal song ខ្លួនឯងជាបន្តបន្ទាប់ស្របពេលដែលថ្មីៗទើបចេញបទថ្មីមួយទៀតដែលមានចំណងជើងថា”ខ្យល់បក់ដីហុយ”ដែលស្ដាប់ទៅមានលក្ខណៈប្លែកម្យ៉ាងដែរហើយកំពុងទទួលបានចាប់អារម្មណ៍គួរសមនៅលើបណ្ដាញសង្គមYoutube ។

 

លោកសុខ ដែន បានថ្លែងឲ្យដឹងថា មួយរយៈនេះតួអង្គប្រភេទវ៉ៃតប់ដូចរូបលោកមិនសូវត្រូវប៉ាន់ទេ។ហេតុដូច្នេះហើយក្រៅពីទំនេរពីការសម្ដែងលោកក៏ប្រឹងប្រែងផលិតបទចម្រៀងថ្មីៗទុកឲ្យទស្សនិកជនគ្រាន់ស្ដាប់កំសាន្ត។ម្យ៉ាងក្រៅពីអាជីពសម្ដែងលោកក៏ស្រលាញ់ខ្លាំងចំពោះអាជីពចម្រៀងផងដែរ។

លោកដែន បានឲ្យដឹងផងដែរថា បទចម្រៀងរបស់លោកទទួលបា​នការគាំទ្រជាច្រើនបទមកហើយ ហើយក៏ទើបចេញបទថ្មី”ខ្យល់បក់ដីហុយ”ដែលជាចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រមិនចាញ់បទមុនៗនោះទេខណៈដែលលោកទើបបង្ហោះនៅលើយូធូប មិនទាន់បានប៉ុន្មានផងមានអ្នកចូលស្ដាប់យ៉ាងច្រើនគួរសមទៅហើយ។

តារាក្បាច់គុណលេចធ្លោរូបនេះអះអាងថា មួយរយៈចុងក្រោយនេះមានគេទាក់ទងឲ្យលោកចេញច្រៀងតាមបណ្ដាខេត្តច្រើនគួរសម។ប៉ុន្តែទោះជាយ៉ាងណាក៏លោកមិនបោះបង់អាជីពសម្ដែងខាងផ្នែកវ៉ៃតប់ដែរ។ពោលគឺលោកនឹងចាប់យកទាំងអាជីពសម្ដែងនិងចម្រៀងព្រមគ្នាខណៈដែលលោកនឹងប្រឹងប្រែងផលិតបទថ្មីៗជាបន្តបន្ទាប់ទៀត៕

 

RELATED ARTICLES