Saturday, November 23, 2024
Homeតារាខ្មែរភិន សុដាលីស រន្ធត់ចិត្ត ពេលប៉ែន ចំរ៉ុង មិនច្បាស់កូនក្នុងផ្ទែ

ភិន សុដាលីស រន្ធត់ចិត្ត ពេលប៉ែន ចំរ៉ុង មិនច្បាស់កូនក្នុងផ្ទែ

ក្រោយពីតុលាការបានសម្រេច លើបណ្តឹងលែងលះ របស់ភិន សុដាលីស និងប៉ែន ចំរ៉ុង កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦ នៅថ្ងៃនេះផងដែរ អ្នកមេម៉ាយក្មេងខ្ចី ភិន សុដាលីស បានរៀបចំធ្វើសន្និសីទកាសែត ពាក់ព័ន្ធនឹងការលែងលះនេះ។

ភិន សុដាលីស បាននិយាយប្រាប់ទៅ អ្នកសារព័ត៌មានជាច្រើនរូបថា “ដំបូងនាងសុំទោស ចំពោះទស្សនិកជន និងឳពុកម្តាយរបស់នាង ដែលមួយរយៈមុន នាងបានវេចបង្វេចតាមលោកប៉ែន ចំរ៉ុង និងបានបង្ហោះវីដេអូឃ្លីប តបតជាមួយឳពុករបស់នាង ហើយវីដេអូដែលនាងបង្ហោះនោះ ក៏ជាការរៀបចំរបស់លោកប៉ែន ចំរ៉ុងផងដែរ”។

សុដាលីស បន្តថា “រយៈពេលនៃការរស់នៅជាមួយគ្នា ជាង១ឆ្នាំ នាងបានចំណាយច្រើនទៅលើក្រុមគ្រួសារ បងប្អូនប៉ែន ចំរ៉ុង ដោយប្រភពចំណូលដែលខំរកបាន តាមរយៈការលក់ផលិតផល តាមប្រព័ន្ធ Online ត្រូវយកមករ៉ាប់រងលើគ្រួសារ បងប្អូនប៉ែន ចំរ៉ុង ច្រើនជាងប៉ែន ចំរ៉ុង”។

គួរបញ្ជាក់ថា ក្រោយរួមរស់ជាមួយគ្នាបានកូនអាយុប្រហែលជា៣ខែ លោកប៉ែន ចំរ៉ុង បានដាក់ពាក្យបណ្តឹងលែងលះ ភិន សុដាលីស ទៅតុលាការសាលាដំបូង រាជធានីភ្នំពេញ ចំនួន២លើក នៅក្នុងពាក្យបណ្តឹង លោកប៉ែន ចំរ៉ុង បានសរសេរក្រោមហេតុផលថា រស់នៅជាមួយសុដាលីស មិនចុះសម្រុង កាច ឆ្នាស…។ ដោយលើកទី១ ភិន សុដាលីស មិនព្រមលែងលះនោះទេ ហើយលើកទី២ ពេលតុលាការសួររឿងកូន លោកប៉ែន ចំរ៉ុង បានប្រាប់ទៅតុលារការវិញថា កូនក្នុងផ្ទៃពោះភរិយាមិនច្បាស់ថាជាកូនរបស់លោកទេដែលធ្វើឲ្យនាងរន្ធត់ចិត្តជាខ្លាំងត្បិតអីនាងគ្មាននរណាក្រៅពីចំរ៉ុងទេ។  ភិន សុដាលីស បានប្រាប់ថា សូម្បីតែនាងខ្លួនឯងក៏មិនជឿថា ប៉ែន ចំរ៉ុង លែងលះ ព្រោះការរស់នៅជាមួយគ្នាមិនដែលឈ្លោះទាស់ទែងគ្នានោះទេ។

បន្ទាប់ពីការសម្រេចលែងលះត្រូវបានបញ្ចប់ លោកប៉ែនចំរ៉ុង បានសុំរៀបចំអាហារកិច្ចសម្រាប់កូន និងសុំជួបមុខកូនម្តងម្កាលក្រោយពេលកូនត្រូវបានសម្រាល តែភិន សុដាលីស បានអះអាងថា “នាងមិនទទួលយករបបអាហារកិច្ចសម្រាប់កូននោះទេ ហើយរថយន្ត Lexus 400h ដែលទិញបង់រំលស់រួមជាមួយប៉ែន ចំរ៉ុង ក៏នាងឲ្យទៅប្តីផងដែរ”៕ សុខ សុីឡាង

Dalis2

អ្នកយកព័ត៌មានជាច្រើន ចូលរួមយកព័ត៌មានក្នុងសនិ្នសីទកាសែតរបស់ ភីន សុដាលីស
អ្នកយកព័ត៌មានជាច្រើន ចូលរួមយកព័ត៌មានក្នុងសនិ្នសីទកាសែតរបស់ ភីន សុដាលីស

 

RELATED ARTICLES