ខេត្តកំពត ៖ ក្មេងស្រីម្នាក់ បានជួបស្គាល់ យុវជនស្ទាវម្នាក់តាមរយៈហ្វេសប៊ុក លុះទាក់ទង គ្នា បានមួយរយៈក៏ត្រូវប្រុសស្ទាវណាត់ជួបបបួល ទៅហូបចុក រួចក៏បង្អកស្រារហូតដល់ស្រវឹង លុះពេលជូនក្មេងស្រីត្រឡប់ទៅផ្ទះវិញ ដល់កន្លែងស្ងាត់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច កាលពីវេលាម៉ោង៧និង២០នាទី យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងបរិវេណវត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់។
ជនសង្ស័យដែលបង្អកស្រាក្មេងស្រីឱ្យស្រវឹង រួចចាប់រំលោភរហូតបានសម្រេចនោះ មាន ឈ្មោះម៉ៅ ពិសិដ្ឋ ហៅអ៊ូ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមាន អាយុ ១៤ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបានជួបស្គាល់ជនសង្ស័យឈ្មោះ ម៉ៅ ពិសិដ្ឋ មួយរយៈ មកហើយ តាមរយៈការ ប្រើហ្វេសប៊ុក រួចក៏ចាប់ផ្តើមឆាត (Chat) ទាក់ទងគ្នា ជារៀងរាល់ថ្ងៃ។ លុះមកដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យទូរស័ព្ទ មកណាត់នាងទៅដើរលេង និងហូបចុកជាមួយ គ្នា។
ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ