ភ្នំពេញ ៖ តារាចម្រៀងម៉េង កែវពេជ្ជតា បានបញ្ចេញប្រតិកម្មនឹងការរិះគន់តាមហ្វេសប៊ុក ដែលថា គណៈកម្មការ “សំនៀងឯក” របស់ស្ថានីយទូរទស្សន៍បាយ័ន ចាញ់គណៈកម្មការ “The Voice” របស់ស្ថានីយទូរទស្សន៍ហង្សមាស បន្ទាប់ ពីអ្នកស្រីហ៊ឹម ស៊ីវន ដែលជាគណៈកម្មការកម្មវិធីប្រឡងចម្រៀង “សំនៀងឯក” បានផ្តល់មតិ រិះគន់កែលម្អត្រង់ៗពេក ចំពោះបេក្ខនារីមួយ រូបនៃកម្មវិធី “សំនៀងឯក” នាសប្តាហ៍មុននេះ។
អ្នកនាងពេជ្ជតា បញ្ជាក់ថា ការរិះគន់ ក្នុងន័យស្ថាបនាពីមហាជន អ្នកនាងទទួលយកបានដោយរីករាយ តែការរិះគន់តាមហ្វេសប៊ុក ដែលត្រូវបានទំព័រហ្វេសប៊ុកមួយយកមកផ្សព្វផ្សាយនោះ គឺចូលលក្ខណៈលើសខ្លាំងពេក រហូតអ្នកនាងអត់ទ្រាំមិនឆ្លើយតបមិនបាន ដែលអ្នករិះគន់ម្នាក់នោះ ចូលចិត្តយកមនុស្សមកប្រៀបធៀបគ្នា និងបន្តុះបង្អាប់កម្មវិធីទូរទស្សន៍ ដែលខ្មែរបង្កើតឡើងដោយខ្លួនឯង ហើយលើកតម្កើងកម្មវិធីទូរទស្សន៍ដែលចម្លងបរទេស។
អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ថា “ជម្រាបសួរ បងប្អូនទស្សនិកជន និងមិត្តសម្លាញ់ទាំងអស់ !
ជាដំបូង ខ្ញុំសូមអភ័យទោសទុកជាមុន បើការនិយាយរបស់ខ្ញុំ មានខុសឆ្គងត្រង់ចំណុចណាមួយ។ ប៉ុន្មានថ្ងៃនេះ ក្នុងបណ្តាញព័ត៌មាន មួយចំនួន ហាក់គ្របសង្កត់ទៅលើអ្នកបង ហ៊ឹម ស៊ីវន ខ្លាំងណាស់។ ក្នុងនាមនាងខ្ញុំ ជាអ្នករួមការងារ នាងខ្ញុំសូមចិត្តបងប្អូន កុំរិះគន់ និងមើលគាត់ក្នុងផ្លូវអាក្រក់អី គាត់មិនមានបំណង មាក់ងាយដល់បេក្ខនារីណាម្នាក់ ដូចការមើល ឃើញនោះទេ។ សូមចាត់ទុកថា បងស្រីគាត់ និយាយត្រង់ពេកទៅចុះ តែក៏ជាបទពិសោធន៍ សម្រាប់អ្នកប្រលងដែរ។ ពាក្យចាស់ពោលថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក”, “កោកៗ សឹក មាត់ត្រដោក ឆ្អែតពោះក្របី”។ អ្នកដែលត្រង់ រមែងទទួលរងរបួសច្រើន ជាងអ្នកក្រឡេចក្រ ឡុច។ ការដែលអាចទទួលយកបាននូវគ្រប់ រសជាតិ ក៏ជាភាពរឹងមាំសម្រាប់ខ្លួនឯងដែរ។ គ្មានការបង្រៀនណាដែលត្រជាក់ស្រេប រហូត នោះទេ”។
អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរ បន្តថា “សូមបញ្ចប់រឿងនេះសិនចុះ។ ងាកមក មើលអត្ថបទដែលសរសេរដោយព័ត៌មានមួយ នេះម្តង។ តើបងប្អូនយល់ទេថា គាត់ចង់សរសេរ ពីអ្វី? តើគាត់សរសេរខុស ឬខ្ញុំមើលច្រលំ? ម៉េច ក៏ច្របូកច្របល់អីម៉្លេះ? លេងសើចពេកហើយ ព័ត៌មានអ៊ីចឹងៗ ក៏ចេះតែលើកយកមកផ្សាយ ឱ្យខូចកិត្តិយសគេដែរ។ តើនរណាបង្រៀនគាត់ ឱ្យសរសេរបែបហ្នឹង? ណ្ហើយកុំឱ្យហត់ភ្នែក ខ្ញុំ សូមចាប់យកខមិន ក្នុងរង្វង់ក្រហមមួយនេះ មកពិចារណាវិញ។ បងប្អូនទស្សនិកជនជាទីគោរព! បើយើងនិយាយរឿងរិះគន់ក្នុងន័យ ស្ថាបនាពីមហាជន យើងខ្ញុំទទួលយកបានដោយ រីករាយ។ ប៉ុន្តែការរិះគន់របស់ម្នាក់នេះ ចូល លក្ខណៈលើសហើយ… លើសខ្លាំងទៀតផង។ ដែលលើសខ្លាំងនោះ គឺទី១ តើហេតុអីក៏ត្រូវ រាលដាលដល់កម្មវិធី “សំនៀងចែងចាំង” ដែរ? ចង់ផ្លែផ្កាឱ្យនរណា? ឱ្យខ្ញុំ? ទី២ តើហេតុអី ក៏អ្នករិះគន់ម្នាក់ហ្នឹង ព្យាយាមប្រៀបធៀប កម្មវិធីនេះ ជាមួយកម្មវិធីនោះម៉្លេះ ទាំងដឹង ថា “សំនៀងឯក” ជាកម្មវិធីជាតិ បង្កើតឡើង ដោយកូនខ្មែរ? មានបំណងអី? ស្អប់ខ្មែរ? មិន ចង់ឃើញខ្មែររីកចម្រើន? សូមនិយាយដោយ ចិត្តបរិសុទ្ធ ទាំងខ្ញុំ ទាំងគេ សូមអបអរ ដែល ទូរទស្សន៍ក្នុងស្រុក មានកម្មវិធីពីបរទេសមក ផ្សព្វផ្សាយ ប៉ុន្តែក្នុងនាមជាម្ចាស់ប្រទេសទាំង មូល មិនបាច់ធ្វើអីទេ ចាំតែយកពីគេ ត្រាប់តាម គេរហូតទៅឬយ៉ាងម៉េច? ហើយក្រែងយើង ហ្នឹងដែលចង់ឱ្យខ្មែរ មានអ្វីដែលជារបស់ខ្មែរ មិនលួចចម្លងនោះអី រួចគិតឃើញយ៉ាងម៉េច មកដើរស្រែកជេរ ស្រែករិះគន់ ទើសទាល់មិន សម្រាកដូច្នេះ? ឬក៏យល់ថាខ្លួនគាត់អស្ចារ្យ ណាស់ ដែលអង្គុយត្រេកត្រអាលជាមួយតែ កម្មវិធីគេ ហើយភ្លេចកំណើតខ្លួន?? តើហេតុអី ក៏អ្នករិះគន់ម្នាក់ហ្នឹង ចូលចិត្តយកមនុស្សមក ប្រៀបធៀបគ្នាម៉្លេះ? ឬគាត់កំពុងព្យាយាមឱ្យ អ្នកសិល្បៈខាំគ្នា ដោយសារប្រយោជន៍បន្តិច- បន្តួចហ្នឹង? ឬចង់ឱ្យតារា និងទូរទស្សន៍មើល មុខគ្នាមិនចំ? ហើយហេតុអីក៏ដឹងថា ទូរទស្សន៍ ទាំងនោះមិនត្រូវការពេជ្ជតា? មាត់អត់គម្រប បើមិនដឹងរឿង សូមកុំចេះតែមានប្រសាសន៍ទាន!!”។
តារាចម្រៀងម៉េង កែវពេជ្ជតា បានសរសេរ បន្តទៀតថា “សូមជម្រាបថា ការប្រលងចម្រៀង “សំនៀងចែងចាំង” មិនធ្វើការបន្ត គឺគ្មានពាក់ព័ន្ធ អ្វីនឹងការដើរទិញអីវ៉ាន់នៅផ្សារថ្មីរបស់ពេជ្ជតា ទេ ហើយកម្មវិធីទាន់សម័យកម្រិតពិភពលោក នៅទូរទស្សន៍ដែលអ្នកកំពុងតែអួតនោះ ក៏ធ្លាប់ បានអញ្ជើញពេជ្ជតា មិនដឹងជាប៉ុន្មានសិបដង ហើយដែរ ប៉ុន្តែលក្ខខណ្ឌចំពេលពេជ្ជតា ជាប់ កិច្ចការមិនអាចទទួលបាន។ ហេតុអីក៏ត្រូវបន្ទោស ពេជ្ជតាដែរ? ខ្លួនគាត់កំពុងរិះគន់គេថា មិនចេះ ធ្វើការរិះគន់ឱ្យសមតួនាទីជាមេប្រយោគ ប៉ុន្តែ ខ្លួនគាត់ បែរជាធ្វើការរិះគន់មកលើអ្នកដទៃទាំង លម្អៀងមើលងាយ ដោយគំនិតរាក់កំភែល ទៅវិញ!! ការរិះគន់បែបនេះ គឺក្នុងបំណងចំអក សើចយំ និងបញ្ឈឺដើម្បីឱ្យសប្បាយចិត្តតែខ្លួន ឯងប៉ុណ្ណោះ គ្មានចេតនាស្ថាបនាអ្វីទេ។ បើតែ យ៉ាងនេះ ថ្ងៃណា ទើបអ្នកចេះដឹងមានឱកាស បញ្ចោញស្នាដៃទៅ?? ហើយតើគុណភាពពិត នៅឯណា បើពួកគេចូលចិត្តផ្អែម បញ្ចើចបញ្ចើ បោកបន្លំ ហើយមិនហ៊ានទទួលយកការពិត ផង?? ស្រែករករបស់ រឿងិនិលា តែខ្លួនកំពុង តែឱបរបស់ ជៀផយ ឡើងបែកញើសដៃ មិន ចេះខ្មាសគេ។ សូមរំលឹកផងថា គ្មានបរទេស ណាគេមកធ្វើបាបខ្មែរទេ បើខ្មែរគ្នាឯង មិនធ្វើបាបគ្នា ហើយបើបរទេសឈ្នះយើងនោះ ក៏មិន មែន ព្រោះតែបរទេសគេខ្លាំងដែរ គឺមកពីខ្មែរ ខ្លួនឯងហ្នឹងខ្សោយ។ ពាក្យពិតរែងស្លែង។ ទោះ ជាយ៉ាងណា ពេជ្ជតា នៅតែមិនខ្លាច។ សូម អរគុណនូវការគាំទ្រ ការស្រលាញ់ និងការជឿជាក់ពីសំណាក់បងប្អូនទស្សនិកជន។ សូមអរគុណ! ម៉ោង៤ព្រឹក ថ្ងៃទី៣ ខែតុលា ២០១៧។ សរសេរ ទាល់តែចប់ មិនចាំស្អែក អរគុណការអាន”៕