Tuesday, December 24, 2024
Homeព័ត៌មានជាតិលែង​លះ​គ្នា​មិន​ទាន់​ដាច់​ស្រេច ប្តី​តាម​ទាន់​ប្រពន្ធ​បណ្តើរ​ប្រុស​ថ្មី ផ្អើល​ទាំង​យប់​

លែង​លះ​គ្នា​មិន​ទាន់​ដាច់​ស្រេច ប្តី​តាម​ទាន់​ប្រពន្ធ​បណ្តើរ​ប្រុស​ថ្មី ផ្អើល​ទាំង​យប់​

ភ្នំពេញ៖ រថយន្តពីរគ្រឿងបើកដេញកៀរគ្នាឲ្យឈប់នៅមុខទីស្តីការគណៈរដ្ឋមន្រ្តី ហើយចុះពីលើរថយន្តដេញវាយប្រតាយប្រតប់បង្កឲ្យមានការភ្ញាក់ផ្អើលទើបដឹងថា ប្តីបើករថយន្តដេញតាម ប្រពន្ធកំពុងតែជិះរថយន្តជាមួយប្រុសស្នេហ៍ថ្មី ចំណែកប្រុសស្នេហ៍ពេលដែលប្តីគេតាមទាន់បានចូលទៅពួននៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកក្តដា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

សាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តពីរគ្រឿង មួយគ្រឿងម៉ាក Hammer ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ13  -2 0064 ជិះគ្នា២នាក់ ប្រុសម្នាក់និងស្រីម្នាក់ និងងមួយគ្រឿងទៀតម៉ាក native ពណ៍ទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ 2I-3140 បើកបុរសដោយបុរសជាប្តីគ្រាន់តែដឹងថាជាអ្នកសារព័ត៌មានមួយរូប ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដេញគៀរគ្នារហូតដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី រថយន្តបុរសជាប្តីបានបើកកៀររថយន្ត Hammer ឲ្យឈប់រួចហើយបុរសជាប្តីបានចុះទៅប្រតាយប្រតប់ជាមួយស្រ្តីជាប្រពន្ធ ចំណែកបុរសដែលជាប្រុសស្នេហ៍របស់ប្រពន្ធដែលគេដឹងថាជាមន្រ្តីរាជការមួយរូបដែរបើកទ្វាររថយន្ត Hammer រត់គេចចូលទីស្តីការបាត់ ។

បើតាមសម្តីបុរសជាប្តីវិញបានអោយដឹងថា លោកនិងប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាច្រើនឆ្នាំមកហើយ ទើបតែរយៈពេល២ខែចុងក្រោយនេះទេដែលប្រពន្ធលោកចុះចោលផ្ទះបាត់ៗមិនសូវនៅផ្ទះ ធ្វើអោយរូបលោកមានការសង្ស័យ និងតាមដានដឹងថា ប្រពន្ធលោកលួចមកនៅជាមួយបុរសម្នាក់ ដែលជិះរថយន្ត Hammer ស្លាកលេខរដ្ឋខាងលើ ដោយបានដើរលេងជាមួយគ្នា ចូលមើលកុន និងចូលខុនដូស្នាក់នៅជាមួយគ្នាទៀត ប៉ុន្តែ គាត់មិនភស្តុតាងគ្រប់គ្រាន់ទើបតែយប់កើតហេតុគាត់បានបើករថយន្តដេញតាមប្រពន្ធរហូតមកដល់ចំណុចខាងលើបានកៀររថយន្តឲ្យឈប់ដើម្បីធ្វើការនិយាយគ្នា ទោះបីជាពួក គេបានលែងលះគ្នាពិតមែនតែមិនទាន់ដាច់ស្រេចគ្នានៅឡើយ ។

ចំណែកស្ត្រីជាប្រពន្ធវិញបានចោទថាបុរសជាប្តីថា មិនចេះរកស៊ីអីទេ គឺដេកចាំចាយលុយនាងចិញ្ចឹម ធ្វើអោយនាងអស់ចិត្ត បានទៅដាក់ពាក្យប្តឹងទៅតុលាការដើម្បីលែងលះគ្នា តែអតីតប្តីនាងមិនព្រមលែងទេ ហើយចេះតែមកតាមរករឿងនាងធ្វើអោយរូបនាងខ្មាស់គេ ។

ក្រោយពេលប្រតាយប្រតប់គ្នាមួយសន្ទុះរួចមកសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសំរបសំរួល ដើម្បីអោយភាគីទាំងសងខាងចេញផុតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ស្របពេលនោះ គេឃើញបុរសដែលជិះរថយន្ត Hammer បានរត់ចេញមកលួចបើករថយន្តចេញទៅបាត់ ចំណែកពីរ២នាក់ប្តីប្រពន្ធបានត្រឡប់ទៅផ្ទះវិញរៀងខ្លួន ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES