Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិចិនកាត់ទោស អ្នកកាសែតហុងកុង ​ពីរនាក់ ពីបទធ្វើជំនួញខុសច្បាប់

ចិនកាត់ទោស អ្នកកាសែតហុងកុង ​ពីរនាក់ ពីបទធ្វើជំនួញខុសច្បាប់

ចិន៖ អ្នកកាសែតពីរ នាក់ដែល បម្រើការនៅ ទស្សនាវដ្តីនយោបាយ ក្នុងទីក្រុងហុងកុង ត្រូវបាន តុលាការកាត់ ទោស ឲ្យជាប់ពន្ធនាគារ លើទឹកដីចិនដីគោក ពីបទធ្វើជំនួញខុសច្បាប់។

ចាងហ្វាងការផ្សាយ លោក Wang Jiamin និងនិពន្ធនាយកលោក Guo Zhongxiao ដែលបម្រើការ នៅទស្សនាវដ្តី ផ្សាយ ប្រចាំខែ New-Way Monthly និង Multiple Face បានចេញ ផ្សាយ អំពីព័ត៌មាន បរិហារ ពីមេដឹកនាំ ជា ច្រើន រូបនៅចិនដីគោក។

ព័ត៌មាននោះ ត្រូវបាន បោះពុម្ភផ្សាយ នៅទីក្រុងហុងកុង ដែលជាសារព័ត៌មាន សេរីប៉ុន្តែច្បាប់ ថតចម្លង ត្រូវបានបញ្ជូន ទៅកាន់ចិន ដីគោក។

អ្នកទាំងពីរត្រូវបាន ចាប់ខ្លួនកាលពី ឆ្នាំ២០១៤ក្នុង ទីក្រុងស៊ិនជិន ហើយ អ្នកសារព័ត៌មាន ទាំងពីរនាក់នេះ បានប្តឹងពីការ ធ្វើខុសនៅ ក្នុងប្រព័ន្ធ តុលាការ។ លោក Wang ត្រូវបានតុលាការ កាត់ទោសឲ្យ ជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ៣ខែខណៈលោក Guo ជាប់ពន្ធនា គារពីរឆ្នាំ៣ខែហើយត្រូវ បានគេរំពឹង ថានឹងត្រូវ ដោះលែងឲ្យមាន សេរីភាពក្នុងពេល ឆាប់ៗនេះ។

ចំណែក កាសែត China Morning Post របស់ក្រុង ហុងកុង បានថ្លែងថា អ្នកការពារក្តី បានជំទាស់ថា ច្បាប់ថត ចម្លងត្រឹម តែ៨ប៉ុណ្ណោះ របស់ទស្សនាវដ្តី នេះដែល ធ្លាប់ត្រូវ បានបញ្ជូន ទៅកាន់ចិនដីគោក ហើយក៏បញ្ជូន ទៅត្រឹមតែមិត្តភក្តិ របស់ចាងហ្វាយការ ផ្សាយរូបនេះតែប៉ុណ្ណោះ។

ការកាត់ទោសនេះ គឺផ្អែកតាម ការបាត់ខ្លួនរបស់ អ្នកលក់ សៀវភៅ ៥នាក់ដែល បានទំនាក់ទំនង និងចាងហ្វាងការ ផ្សាយទស្សនាវដ្តីនៅហុងកុងទាំងនោះ ហើយហាងលក់សៀវភៅ ក៏បានបង្កើតការរិះគន់មេដឹកនាំរបស់ចិនផងដែរ។

ទោះជាយ៉ាងណាសមាគម អ្នកកាសែតហុងកុង បានថ្លែងថាការកាត់ទោស នេះគឺជាការបំផ្លាញ នូវសេរីភាព នៃការបញ្ចេញមតិ នៅក្រុងហុងកុងហើយក៏ជា ការបង្ហាញថាចិនបានស្តែងចេញ មកនូវការបង្ក្រាប លើបណ្តាញ ព័ត៌មាន។

 

 

RELATED ARTICLES