Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិUN ព្រមានមេដឹកនាំ ស៊ូដង់ខាងត្បូង ចំពោះការដកតំណែង អនុប្រធានាធិបតី

UN ព្រមានមេដឹកនាំ ស៊ូដង់ខាងត្បូង ចំពោះការដកតំណែង អនុប្រធានាធិបតី

ស៊ូដង់ខាងត្បូង៖ អង្គការសហប្រជាជាតិ បានព្រមានប្រធានាធិបតី របស់ប្រទេសស៊ូដង់ ខាងត្បូងលោក Salva Kiir កាលពីថ្ងៃអង្គារ ថាការតែងតាំងមុខ តំណែងក្នុងក្របខ័ណ្ឌនយោបាយ មួយចំនួន ចាំបាច់ត្រូវ តែប្រកាន់ ខ្ជាប់នូវ កិច្ចព្រមព្រៀង សន្តិភាពមួយ ដែលបានបញ្ចប់ សង្គ្រាមស៊ីវិល ក្នុងរយៈពេលជិតពីរ ឆ្នាំនេះ ក្រោយពីលោក Kiir បានផ្លាស់ប្តូរ អនុប្រធានាធិបតី របស់លោក និងជាគូប្រជែង របស់ខ្លួនផងនោះ។

លោកអនុ ប្រធានាធិបតី Riek Machar បានចាកចេញពី រដ្ឋធានី Juba របស់ស៊ូដង់ ខាងត្បូងកាល ពីដើមខែនេះក្រោយពីមានការ ផ្ទុះអំពើហិង្សាមួយ ក្នុងទីក្រុងនេះខណៈ ពេលដែលកងទ័ព ស្ម័គ្រស្មោះ របស់លោក Kiir និង លោក Machar បានប្រយុទ្ធគ្នា អស់រយៈពេលចន្លោះ ពីបីទៅបួនថ្ងៃ ដោយការប្រើ កម្លាំងរថក្រោះ ឧទ្ធម្ភាគចក្រ និងអាវុធធុន ធ្ងន់ដទៃទៀត។

កិច្ចព្រមព្រៀង សន្តិភាពខែសីហា បានបញ្ជាក់ថាអនុប្រធានាធិបតី ចាំបាច់ត្រូវ បានជ្រើសរើស ដោយបក្សប្រឆាំងរបស់ ស៊ូដង់ខាងត្បូង។ លោក Machar បានស្បថចូល កាន់តំណែង ជាអនុប្រធានាធិបតី កាលពីខែមេសា។

ទោះជាយ៉ាងណា លោក Kiir បានដកតំណែង លោក Machar កាលពីថ្ងៃច័ន្ទដាក់ ជំនួសដោយ លោកឧត្តមសេនីយ៍ Taban Deng Gai ជាអតីតប្រធាន អ្នកចរចា របស់បក្សប្រឆាំង ដែលបានបែក បាក់ជាមួយ និងលោក Machar ហើយក៏ជាអ្នក ដែលមានការ គាំទ្រច្រើនពី សមាជិក ប្រឆាំងមួយចំនួន ទៀតផងដែរ។ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ លោក   Farhan Haq បានប្រាប់អ្នក សារព័ត៌មានក្នុង ទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារថាការ តែងតាំងតំណែង ក្របខ័ណ្ឌនយោបាយ មួយចំនួនចាំបាច់ ត្រូវតែប្រកាន់ ខ្ជាប់នូវ គោលការណ៍ ក្នុង កិច្ចព្រមព្រៀង សន្តិភាព។

ចំណែកអ្នកនាំ ពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Elizabeth Trudeau ថ្លែងថាសមាជិកមួយចំនួនរបស់បក្ស ប្រឆាំងស៊ូដង់ខាងត្បូង បានជួបពិភាក្សា គ្នាក្នុងទីក្រុង Juba កាលពីថ្ងៃ សៅរ៍ហើយថែមទាំងបាន ព្រមព្រៀងតែងតាំង លោក Deng Gai ជាអនុប្រធានាធិបតី។

គួររំលឹកថាស៊ូដង់ ខាងត្បូងដែលជា អ្នកទទួលបានឯករាជ្យ ពីប្រទេសស៊ូដង់ ក្នុងឆ្នាំ២០១១ បានធ្លាក់ ចូលទៅក្នុងសង្គ្រាមស៊ីវិល បន្ទាប់ពីលោក Kiir បានបើកការ ប្រយុទ្ធជាមួយនិង កម្លាំងគាំទ្រ ដ៏ស្មោះស្ម័គ្រ របស់លោក Machar ដែលកាន់តំណែង ជាអនុប្រធានាធិបតី លើកដំបូង ក្នុងឆ្នាំ២០១៣។ ក្នុងនោះមាន មនុស្សជាង១០.០០០នាក់ ត្រូវបានសម្លាប់ និងពីរលាននាក់ បានផ្លាស់ប្តូរ ទីលំនៅនិងភៀស ខ្លួនទៅកាន់បណ្តា ប្រទេស ជិតខាង។

 

RELATED ARTICLES