សូមចូលរួមអបអរសាទរ ! ទីបំផុតបេក្ខនារីបវរកញ្ញាកម្ពុជាកញ្ញាខ្លឹម ស្រីគា បានឈរនៅលំដាប់ថ្នាក់លេខ១ សម្រាប់ការបោះឆ្នោតលើគេហទំព័រ The Great Pageant Community ដើម្បីស្ទង់មតិ ថាតើនរណានឹងគ្រងដំណែងបវរកញ្ញា Miss Grand International 2017 នេះ។ បវរកញ្ញាកម្ពុជាដែលគ្រងឈុត «ទេវីក្រុងកម្ពុជាធិបតី» មានចំនួនអ្នកបោះឆ្នោតរហូតដល់ទៅ៣៣ ២៧៣ ដង (ស្មើនឹង ២៦,៧១ ភាគរយ) ពោលគឺកំពុងស្ថិតនៅកំពូលតារាង ខណៈដែលតាមពីក្រោយដោយមីយ៉ាន់ម៉ា ២៤ ៨៥៩ ស្មើនឹង ១៩,៩៦ ភាគរយ និងបានវ៉ាដាច់វៀតណាមនិងឥណ្ឌូនេស៊ី ដែលមានចំនួនបោះឆ្នោតស្ទង់មតិត្រឹមតែជាង ១ពាន់ប៉ុណ្ណោះ គិតត្រឹមពេលនេះ។ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយការ Like មួយស្មើនឹង ១ពិន្ទុ ហើយ Share ១ស្មើនឹង ៣ពិន្ទុ ដូច្នេះសូមចូលរួមបោះឆ្នោត ដោយការ Like និង Share រូបកញ្ញា ខ្លឹម ស្រីគា លើទំព័រ Miss Grand International ទាំងអស់គ្នា ដើម្បីក្លាយជាឈុតប្រពៃណីល្អនិងស្អាតដាច់គេប្រចាំឆ្នាំ៕
ដើម្បីបោះឆ្នោតសូមចុចលើ Link រូបខាងក្រោម ៖ (បញ្ជាក់ Like = 1 point, Share = 5 points)
Posted by Miss Grand Pageant Insider on Saturday, 7 October 2017