Tuesday, November 26, 2024
Homeតារាខ្មែរកញ្ញាខ្លឹម ស្រីគា ឈរនៅលំដាប់ទី១​ នៃការបោះឆ្នោត Miss Grand International 2017 លើ​គេហទំព័រ The Great Pageant Community

កញ្ញាខ្លឹម ស្រីគា ឈរនៅលំដាប់ទី១​ នៃការបោះឆ្នោត Miss Grand International 2017 លើ​គេហទំព័រ The Great Pageant Community

សូមចូលរួមអបអរសាទរ ! ទីបំផុតបេក្ខនារី​បវរកញ្ញា​កម្ពុជាកញ្ញាខ្លឹម ស្រីគា បានឈរនៅ​លំដាប់​ថ្នាក់​លេខ​១ សម្រាប់​ការ​បោះ​ឆ្នោតលើ​គេហទំព័រ The Great Pageant Community ដើម្បី​ស្ទង់​មតិ ថា​តើ​នរណា​នឹង​គ្រង​ដំណែង​បវរកញ្ញា​ Miss Grand International 2017 នេះ។ បវរកញ្ញា​កម្ពុជា​ដែល​គ្រង​ឈុត «ទេវីក្រុង​កម្ពុជា​ធិបតី» មាន​ចំនួន​អ្នក​បោះ​ឆ្នោត​រហូតដល់​ទៅ៣៣ ២៧៣ ដង (ស្មើនឹង ២៦,៧១ ភាគរយ) ពោល​គឺ​កំពុងស្ថិត​នៅ​កំពូល​តារាង ខណៈដែលតាម​​ពី​ក្រោយ​ដោយ​មីយ៉ាន់ម៉ា ២៤ ៨៥៩ ស្មើនឹង ១៩,៩៦ ភាគរយ និងបានវ៉ាដាច់​វៀតណាម​និង​ឥណ្ឌូនេស៊ី ដែល​មាន​ចំនួនបោះឆ្នោត​ស្ទង់​មតិ​ត្រឹម​តែជាង ១ពាន់​ប៉ុណ្ណោះ គិត​ត្រឹម​ពេលនេះ។ សូម​ចូល​រួម​បោះ​​ឆ្នោត​ទាំង​អស់​គ្នា ដោយ​​ការ​ Like មួយ​ស្មើ​នឹង ១ពិន្ទុ ហើយ Share ១ស្មើ​នឹង ៣ពិន្ទុ ដូច្នេះ​សូមចូលរួមបោះឆ្នោត ដោយ​ការ​ Like និង Share រូបកញ្ញា ខ្លឹម ស្រីគា លើ​ទំព័រ Miss Grand International ទាំង​អស់​គ្នា ដើម្បី​ក្លាយ​ជា​ឈុត​ប្រពៃណី​ល្អ​និង​ស្អាត​ដាច់​គេ​ប្រចាំឆ្នាំ៕

ដើម្បីបោះឆ្នោតសូមចុចលើ Link រូបខាងក្រោម ៖ (បញ្ជាក់ Like = 1 point, Share = 5 points)

Posted by Miss Grand Pageant Insider on Saturday, 7 October 2017

 

RELATED ARTICLES