អង្គការសហប្រជាជាតិ (អ.ស.ប) បាន ចោទប្រកាន់ក្រុមអ៊ិស្លាមជ្រុលបូកូ ហារ៉ាម (Boko Haram) ដែលបានប្រើអំពើហិង្សា ដ៏ឃោរឃៅនៅប្រទេសនីហ្សេរីយ៉ា។
លោកស្ទេហ្វិន អូប្រៀន (Stephen O’Brien) មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស របស់អ.ស.ប បាននិយាយថា សកម្មភាពដ៏សា ហាវឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធនេះ បាន បង្ខំឱ្យប្រជាជននីហ្សេរីយ៉ារាប់ពាន់នាក់ ត្រូវ ភៀសខ្លួន និងចាកចេញពីស្រុកកំណើត។
អ.ស.ប ប៉ាន់ប្រមាណថា មានមនុស្សច្រើន ជាង៩លាននាក់នៅក្នុងតំបន់ ត្រូវការជំនួយ មនុស្សធម៌។
លោកអូប្រៀន បានប្រាប់ក្រុមប្រឹក្សាសន្តិ សុខអ.ស.ប ថា “ចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៦ មានកុមារជាង៥០នាក់ ត្រូវបានបង្ខំ ឱ្យបំពាក់គ្រាប់បែកអត្តឃាត វាយប្រហារនៅ ប្រទេស៤ ក្នុងតំបន់ ក្នុងនោះមាននីហ្សេរីយ៉ា និងកាមេរូន ផងដែរ”។
បើតាមទីភ្នាក់ងារទទួលបន្ទុកផ្នែកសិទ្ធិ កុមាររបស់អ.ស.ប យូនីសេហ្វ បានឱ្យដឹង កាលពី សប្តាហ៍មុននេះថា មានកុមារច្រើនជាង២៥ម៉ឺននាក់ នៅរដ្ឋប័រណូ (Borno) ប្រទេសនីហ្សេរីយ៉ា ដែលជាអតីតតំបន់ត្រួតត្រារបស់ក្រុមបូកូ ហារ៉ាម កំពុងប្រឈមមុខនឹងជំងឺកង្វះជីវជាតិអាហារ ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ក្រុមបូកូ ហារ៉ាម ត្រូវបាន បង្កើតឡើងនៅឆ្នាំ២០០២ ដែលជាដំបូងក្រុម នេះ មានគោលដៅប្រឆាំងនឹងការអប់រំបែប បស្ចិមប្រទេស ហើយពាក្យថា បូកូ ហារ៉ាម ជា ភាសាហូសា (Hausa) មានន័យថា “ការអប់រំ បែបបស្ចិមប្រទេស ត្រូវបានហាមឃាត់”។ ក្រុម នេះបានបង្កើតប្រតិបត្តិការយោធានាឆ្នាំ២០០៩ ដែលមកទល់ពេលនេះ មនុស្សរាប់ពាន់នាក់ ត្រូវ បានសម្លាប់ភាគច្រើននៅភាគឦសាន ប្រទេស នីហ្សេរីយ៉ា និងរាប់រយនាក់ត្រូវបានចាប់ពង្រត់ ក្នុងនោះយ៉ាងតិចណាស់ ២០០នាក់ជាសិស្សស្រី៕