គំរូម៉ូតូលេខអូតូ ដ៏ពេញនិយម របស់យ៉ាម៉ាហា មានបន្ថែមស៊េរី ពណ៌ខៀវប្រផេះ នៅទីផ្សារ ប្រទេសម៉ាឡេស៊ី លក់ក្នុងតម្លៃប្រមាណ ២.០២០ដុល្លារ ។
ជាមួយការបង្ហាញមុខរបស់ហុងដា Winner ទោះបីមិនមានការលើកកម្ពស់គួរឲ្យកត់សម្គាល់អំពីកត្តាបច្ចេកទេស ប៉ុន្តែយ៉ាម៉ាហាថ្មីៗនេះបានបញ្ចេញស៊េរីពណ៌ថ្មីនៅលើ Exciter ដើម្បីទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងមុនពីអ្នកប្រើប្រាស់ ។
យ៉ាម៉ាហា Y15ZR (Exciter 150) ស៊េរីពណ៌ខៀវប្រផេះនៅម៉ាឡេស៊ី ។
បន្ទាប់ពីស៊េរីពណ៌ខ្មៅ Exciter មានបន្ថែមនូវតែមពណ៌ខៀវប្រផេះនៅម៉ាឡេស៊ី ។ នេះគឺជាពណ៌តែមជំនួសឲ្យស៊េរីពណ៌ខ្មៅ ដែលនឹងឈប់ផលិតរហូតដល់ចុងឆ្នាំ២០១៦ នៅទីផ្សារប្រទេសនេះ ។
ការរចនា និងម៉ាស៊ីននៅរក្សាដដែលនៅលើស៊េរីពណ៌ថ្មី ។ ម៉ូតូបំពាក់ម៉ាស៊ីនស៊ីឡាំងទោល សមត្ថភាព ១៤៩,៧សេសេ បាញ់ប្រេងអេឡិចត្រូនិក ធ្វើឲ្យត្រជាក់ដោយវត្ថុរាវ ។ ដោយមានអមដោយប្រអប់លេខ៥ល្បឿន ដូច្នេះម៉ូតូសម្រេចកម្លាំង ១៥,៤សេះ នៅ ៨.៥០០ជុំ/នាទី និង កម្លាំងបង្វិលជុំអតិបរមា ១៣,៨ញូវតុនម៉ែត្រ នៅ ៧.០០០ជុំ/នាទី ៕
ដោយ: តូច រំលឹក