Friday, September 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស-ងួន ចាន់ដេវីត អ្នកគាំទ្រឲ្យចូលរោងការឆាប់ៗ

ទេព បូព្រឹក្ស-ងួន ចាន់ដេវីត អ្នកគាំទ្រឲ្យចូលរោងការឆាប់ៗ

ថ្មីៗនេះ ខណៈដែលកំពុងសាយភាយដំណឹងថា ទេព បូព្រឹក្ស និងលោកងួន ចាន់ដេវីត បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកនោះស្រាប់តែបូព្រឹក្ស បានបង្ហោះរូបភាពគ្រងឈុតអាពាហ៍ពិពាហ៍ជាមួយលោកងួន ចាន់ដេវីត គួរឲ្យភ្ញាក់ផ្អើលដែលទាញបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ។

ក្រោយពេលម្ចាស់បទ “រាំញីកែងជើង” លោកងួន ចាន់ដេវីត ចែកផ្លូវជាមួយអ្នកនាងពេជ្រ សោភា មកចាប់ដៃគូច្រៀងជាមួយទេព បូព្រឹក្ស ពួកគេក៏ទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន តាមរយៈបទចម្រៀងនិងក្បាច់រាំមួយចំនួនដែលពួកគេបានបញ្ចេញជាបន្តបន្ទាប់។ យ៉ាងណា ទន្ទឹមនឹងនោះក៏មានដំណឹងថា ពួកគេមិនត្រឹមតែចាប់ដៃគ្នាបំបែកទីផ្សារចម្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកទៀតផង ខណៈដែលអ្នកទាំងពីរក៏ធ្លាប់សារភាពថា ពួកគេពិតជាបានពិសោធន៍ចិត្តគ្នាពិតប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ បូព្រឹក្ស ថែមទាំងធ្លាប់បង្ហើបប្រាប់ថា បើពួកគេពិតក្លាយជាដៃគូស្នេហាដ៏រឹងមាំមែននោះ គឺកាន់តែល្អប្រសើរ ថែមទាំងមិនខ្លាចធ្លាក់កូដទៀតផង។

ខណៈដែលគេកំពុងតែតាមដានពីទំនាក់ទំនងអ្នកពីរ ថ្មីៗនេះ ទេព បូព្រឹក្ស និងងួន ចាន់ដេវីត ស្រាប់តែបង្ហោះរូបឈុតអាពាហ៍អាពាហ៍គួរឲ្យផ្ញាក់ផ្អើល ខណៈដែលអ្នកគាំទ្ររបស់ពួកគេលើកសរសើរថា ពិតជាស្រស់ស្អាត និងសមគ្នាទៀតផង។

អ្នកគាំទ្ររបស់ពួកគេខ្លះថែមទាំងចង់ឲ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗទៀតផង។ យ៉ាងណា បូព្រឹក្ស បានបញ្ជាក់នៅក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាមថា នាងនិងលោកងួន ចាន់ដេវីត បានថតឈុតអាពាហ៍ពិពាហ៍ឲ្យហាងសំអាងការមួយ ហើយនាងស្រលាញ់ឈុតទាំងនេះណាស់ បើទោះបីហត់បន្តិចមែន តែនាងតែងតែចង់ថតឈុតទាំងនេះបន្ថែមទៀត។

តាមដំណឹងថា បូព្រឹក្ស និងដេវីត កំពុងតែពិសោធន៍ស្នេហ៍ ខណៈដែលពួកគេជាដៃគូចម្រៀងកំពុងបំបែកផ្សារ ហើយអ្នកគាំទ្ររបស់ពួកគេក៏ចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍រឹងមាំដឹកដៃគ្នាចូលរោងការទៀតផង៕

RELATED ARTICLES